ក្រុមអ្នកមានបុណ្យ FC Barcelona ដណ្ដើមបាន១ពិន្ទុយ៉ាងប្រផុតប្រផើយជាមួយ Sevilla ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣០។
ក្រុមកំពូលតារាងលីគអេស្ប៉ាញត្រូវម្ចាស់ផ្ទះនាំមុខរហូត២គ្រាប់មុនក្រោយខ្សែបម្រើ Vazquez និងខ្សែប្រយុទ្ធ Luis Muriel រកបានម្នាក់១គ្រាប់នៅនាទី៣៦ និង៥០។ យ៉ាងណានៅសល់តែប៉ុន្មាននាទីទៀតចប់ការប្រកួត Suarez និង Lionel Messi ស៊ុតម្នាក់មួយនាទី ៨៨ និង៨៩ជួយ Barca តាមស្មើវិញបាន១ពិន្ទុទៅផ្ទះ។
លទ្ធផលនេះធ្វើឲ្យ Sevilla មិនអាចយកឈ្នះ Barcelona បន្តទៀតគិតចាប់ពីខែតុលា ឆ្នាំ២០១៥មក ប៉ុន្តែពួកគេនៅតែមានឱកាសសងសឹកបើអាចផ្ដួលក្រុមលោក Ernesto Valverde នៅវគ្គផ្ដាច់ព្រ័ត្រ Copa del Rey នៅថ្ងៃ២១ មេសា ខាងមុខនេះ៕
សូមទស្សនាវិដេអូខាងក្រោមនេះ:
តារាឆ្នើម Lionel Messi & Suarez វាយបកចុងម៉ោងឲ្យ Barca ស្មើ Sevilla(វិដេអូ)
អត្ថបទទាក់ទង