ក្រោយបង្ហាញចង្វាក់លេងល្អនៅតំបន់កណ្ដាលនារដូវកាលនេះ អតីតគ្រូបង្វឹកក្រុមបិសាចក្រហម លោក Sir Alex Ferguson ប្រដូច Scott McTominay ថារីកចម្រើននិងក្លាយជាកីឡាករលំដាប់អន្តរជាតិដូច David Beckham។

Scott McTomina ខ្សែបម្រើវ័យក្មេងរូបនេះ បង្ហាញខ្លួនក្នុងជម្រើសដំបូងញឹកញាប់ក្រោមការបង្វឹករបស់លោក Jose Mourinho។​ ខ្សែបម្រើវ័យ ២១ ឆ្នាំបង្ហាញខ្លួនឲ្យ បិសាចក្រហម ១៨ លើកហើយក្នុងការប្រកួតរបស់ក្លិប ហើយគេបានបង្ហាញខ្លួនលើកដំបូងឲ្យជម្រើសជាតិស្កុតឡែន កាលសប្ដាហ៍មុនទៀត។McTominay ចូលរួមក្រុមបិសាចក្រហមនៅអាយុ ៨ ឆ្នាំ ហើយលោក Ferguson មើលឃើញថា McTominay និង Beckham មានភាពលេចធ្លោស្រដៀងគ្នា។

«Scott ដូច David Beckham អីចឹង។ ពេលគេចូលរួមបិសាចក្រហម គេនៅក្មេងខ្ចី ហើយក្លាយទៅជាខ្សែបម្រើរឹងមាំដូចគ្នា។» Ferguson ប្រាប់ដល់ Scottish Sun បែបនេះអតីតគ្រូបង្វឹក បញ្ជាក់ «David មិនបានលេងក្នុងឈុតយុវជន កាលឆ្នាំយើងឈ្នះ FA Youth Cup រហូតដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ វាជារឿងរីកចម្រើន ហើយ Paul Scholes ជាមិត្តជិតស្និទ្ធរបស់គេ»។វីរបុរសបិសាចក្រហមរូបនេះថា McTominay នឹងមានអាជីពដ៏ល្អ៕

Via: sportrefresh