កីឡាករ Jesse Lingard ត្រូវបានអ្នកដឹកនាំក្រុមថា ខ្លួនលេងបានយ៉ាងល្អនៅក្រុមបីសាចក្រហម Manchester United នៅរដូវកាលនេះ ហើយមិនបារម្ភរឿងកៅអីនៅ World Cup ២០១៨ នាខែ មិថុនា ខាងមុខនោះទេ។

ខ្សែបម្រើវ័យ ២៥ ឆ្នាំរូបនេះ រកបាន ១៣ គ្រាប់សម្រាប់បិសាចក្រហម និង ជាប់ជម្រើសដំបូងញឹកញាប់ទៀតផងក្រោមការបង្វឹករបស់លោក Jose Mourinho។ Lingard ដដែលនេះថ្លែងថា «នេះជារដូវកាលក្អបំផុតសម្រាប់ខ្ញុំ នៅ Man United និងត្រូវប្រឹងទៀតរហូតដល់ចប់រដូវកាល។ ខ្ញុំអរគុណដល់លោក Jose ដែលទុកចិត្តខ្ញុំ និង ឲ្យខ្ញុំលេងចំពោះតំណែងខ្ញុំចូលចិត្ត។»

ការបង្ហាញចង្វាក់លេងល្អ នៅក្លិបនេះ គឺ ជាឈ្នាន់មួយសម្រាប់ផលចំណេញដល់ World Cup 2018 នេះសម្រាប់ក្រុមអង់គ្លេស និង ទទួលបានការទុកចិត្តពីគ្រូបង្វឹក Gareth Southgate ៕ លើសពីនេះទៅទៀតក្រោយលេងបានយ៉ាងល្អ នៅក្លិប រូបគេក៏ស៊ុតបញ្ចូលទី ១ គ្រាប់ឲ្យតោកំណាចអង់គ្លេស ពេល ឈ្នះ ហុល្លង់ ១-០ ក្នុងជំនួបមិត្តភាព៕