ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣១រវាងម្ចាស់ផ្ទះ Chelsea បានបើកទ្វារ​កីឡា​ដ្ឋាន​ Stamford bridge ទទួលស្វាគមន៏ក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham Hot Spur ដែល​ជាក្លឹប​រួមទី​ក្រុង​ឡុងដ៏កាលពីយប់ថ្ងៃអាទិត្យទី១ មេសា ២០១៨។

ខ្សែប្រយុទ្ធ Alvaro Morata រកបានគ្រាប់បាល់បើកឆាកដំបូងដោយការតែតបញ្ចូលទី បន្ទាប់ពីការ​បញ្ជូនបាល់របស់មិត្តរួមក្រុមខ្សែបម្រើ Victor Moses នៅនាទីទី៣០ ប៉ុន្តែខ្សែបម្រើកំពុងឡើងកូដ​ Cristian Eriksen បានធ្វើការវាយបកតាមយកស្មើវិញនៅនាទីទី (៤០+១) មុននិងបញ្ចប់តង់ទី១។

ចូលមកដល់តង់ទី២​ខ្សែបម្រើឆ្នើមអង់គ្លេសវ័យក្មេង Dele Alli បន្ថែមគ្រាប់បាល់មួយគាត់ទៀត អោយ​ក្រុមភ្ញៀវនាំមុខ២:១ នៅនាទីទី៦២ ក្រោយការទទួលបាល់ពីខ្សែបម្រើ Eric Dier និង ​Alli ដដែល​បានបន្តបន្ថែមគ្រាប់បាល់ទី២របស់ខ្លួននៅនាទីទី៦៦ បន្តទៀតមុនបញ្ចប់តង់ទី២។ បញ្ចប់​ការប្រកួត ក្រុមទាំងពីរទទួលលទ្ធផលTottenham ៣:១ Chelsea និងជាការ​បើក​ទំព៍័រប្រវត្តិសាស្រ្តថ្មី​ស្របពេល​ក្រុម Tottenham មិនដែលឈ្នះ Chelsea នៅកីឡាដ្ឋាន Stamford Bridge រយៈពេល ២៨ឆ្នាំ។

វាជាការឆ្លើយតបដ៏ល្អសម្រាប់ការបង្ហាញទម្រង់លេងរបស់ខ្សែបម្រើ Dele Alli ក្រោយជួបភាព ខកចិត្ត​សម្រាសប់ការប្រកួតអោយក្រុមជម្រើសជាតិកំលុងជំនួបមិត្តភាពកំដៅសាច់ដុំ កាលពី​សប្តាហ៏​មុន សម្រាប់​​ការប្តូរចូលនៅនាទីទី២២ ក្នុងជំនួបផ្តួលហូឡង់ ១:0 Alli មិនបានបង្ហាញ​ទម្រង់​លេង​គួរ​កត់​សម្គាល់នោះទេ និង ការប្រកួតជាមួយ Italy កីឡាករូបនេះ​បាន​អង្គុយនៅលើកៅអី​បម្រុង​ប៉ុណ្ណោះ។

បច្ចុប្បន្នក្រុម Tottenham នៅបន្តរក្សាចំណាត់ថ្នាក់ទី៤ខណៈ Chelsea មានចំណាត់ថ្នាក់ទី៥។