ក្រុមម្ចាស់ផ្ទះកាំភ្លើងធំ Arsenal បានបើកទ្វារកីឡាដ្ឋាន Emirate Stadium ទទួលស្វាគមន៏ ក្រុមបាតតារាងកំពុងតែដុនដាបគឺ Stoke City កាលពីយប់ថ្ងៃអាទិត្យ។ការប្រកួត​នៅតង់ទី១ក្រុមទាំងពីរ​មិន​មានការស៊ុតបញ្ជូលទីគ្នារៀងៗខ្លួនខណៈដែលម្ចាស់ផ្ទះ មានឪកាសរកគ្រាប់បាល់បញ្ជូលទីនៅ​នាទីទី៤៥ប៉ុន្តែខ្សែបម្រើ Aaron Ramsey ធ្វើមិនបាន សម្រេច។

ចូលមកដល់តង់ទី២ខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Pierre-Emerick Aubameyang ទាត់បាល់​ពិន័យ១១ម៉េត្របំបែកពងមាន់នាំមុខក្រុមភ្ញៀវនៅនាទីទី៧៥ និង បន្តរកបាន១គ្រាប់ទៀត នៅនាទីទី៨៦ មុនពេល​ខ្សែប្រយុទ្ធបារាំងទើបនិងជាពីរបួស កីឡាករ Lacazette ទទួលបាល់​ពិន័យ​១១ម៉ែត្រ​១គ្រាប់ទៀត ហើយធ្វើបានសម្រេចនៅនាទីទី៨៩មុន បញ្ជប់ការប្រកួតតង់ទី២។ បញ្ចប់ការប្រកួត ម្ចាស់ផ្ទះ Arsenal ផ្តួល Stoke City ក្នុងលទ្ធផល៣:0។

ក្រុមរបស់លោក Arsene Wenger និងត្រូវទទួលភ្ញៀវ CSKA Mowcow នៅក្របខណ្ឌ Europa League នាពាក់កណ្តាលសប្តាហ៏ក្រោយ ស្របពេលបច្ចុប្បន្នក្រុមមានចំណាត់ថ្នាក់លេខ៦​នៅក្របខណ្ឌ Premier League ដោយមានគម្លាតរហូតដល់ទៅ១៣ពិន្ទុពីក្រុមលេខ៤ Spur៕