ការប្រកួតនៅក្របខណ្ឌកំពូលអាឡឺម៉ង់ Bundesliga សប្តាហ៏ទី២៨កាលពីយប់ថ្ងៃសៅរ៏ ក្រុមម្ចាស់ផ្ទះ​ Bayern Munich បានបើកទ្វារកីឡាដ្ឋាន Allianz Arena ទទួលស្វាគមន៏​ក្រុមប្រជែង​លីកដ៏យូរ​អង្វែង​គឺ​ Borussia Dortmund ជាលទ្ធផល Bayern Munnich ផ្តួល Dormund ៦:0។

សម្រាប់៦គ្រាប់របស់ក្រុម ដែលរកបានដោយកីឡាករខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ ស៊ុត​បាល់បញ្ជូលទីបាន៣គ្រាប់(Hat-trick)នៅនាទីទី(៥,៤៤,៨៧) ខណៈខ្សែបម្រើស្លាបខ្ចីជើងពី Real Madrid កីឡាករ Jame Rodriguez រកបាន១គ្រាប់នៅនាទីទី១៤, ខ្សែប្រយុទ្ធចាស់​វស្សា​អាឡឺម៉ង់​ Thomas Muller រកបាន១គ្រាប់នៅនាទីទី២៣ និង កីឡាករជើងចាស់បារាំង Frank Ribery​រកបាន​១គ្រាប់​ផងដែរនៅនាទី ទី(៤៥+១០)។

បច្ចុប្បន្នក្រុម Dormund ស្ថិតនៅចំណាត់ថ្នាក់លេខ៣​ និង មានគម្លាត២១ពិន្ទុ ពីក្រុមកំពូលតារាង Bayern Munich ស្របពេលគ្រូបង្វឹកវ័យ៧២ឆ្នាំលោក Heynckes បានបំពេញកាតព្វកិច្ចយ៉ាងល្អ បន្ទាប់​ពី ​ចំណាយពេលដឹកនាំក្រុម៣រដូវកាលចុងក្រោយជាមួយការឈ្នះពានធំៗចំនួន៥។ Bayern Munich និងត្រូវប្រកួតជាមួយក្រុម Sevilla នៅវគ្គ១/៤ផ្តាច់ព្រ័ត្រនាថ្ងៃអង្គារសប្តាហ៏ក្រោយផងដែរ៕