ក្រុមការពារតំណែងជើងឯកJuventus បានបើកទ្វារកីឡាដ្ឋាន Allianz Stadium​ ទទួលស្វាគមន៏ក្រុម​ភ្ញៀវ​ AC.Milan សម្រាប់ការប្រកួតនៅក្របខណ្ឌកំពូលអ៊ីតាលី SerieA កាលពីយប់ថ្ងៃសៅរ៏ទី៣១ មិនា ២០១៨។

ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala បានបង្កើនទំនុកចិត្តដល់អ្នកគាំទ្រក្រុមម្ចាស់ផ្ទះ​សម្រាប់ការ​ប្រកួតនៅតង់ទី១ ដោយការស៊ុតបញ្ជូលទីពីចំងាយនៅនាទីទី៨យ៉ាងល្អ នាំអោយJuventus នាំមុខ មុននៅ​នាទីទី៨ ប៉ុន្តែ អតីត​ខ្សែ​ការពារក្រុមJuventus កីឡាករLeonado Bonucciបានវាយបកតាម​ស្មើវិញ​នៅនាទី២៨មុនបញ្ចប់តង់ទី១ដោយការតែតបញ្ចូលទី។

ការប្រកួតចូលមកដល់តង់ទី២ខ្សែបម្រើទើបជាសះស្បើយពីបញ្ហារបួសក្រលៀន Juan Cuadrado​ រក​បាន​គ្រាប់​បាល់​ទី២ និងជាគ្រាប់បាល់លើកទី១សម្រាប់ខ្សែបម្រើកូឡុំប៊ីក្នុងឆ្នាំ២០១៨នេះ មុនពេល​Sami Khedira អតីត​កីឡាករReal Madridរកបានគ្រាប់បាល់ទី៣នៅនាទីទី៨៧មុនបញ្ចប់ការប្រកួត។