Dani Alves ខ្សែបម្រើ-ការពារ របស់ក្រុម Paris Saint Germain បានក្លាយជាកីឡាករបាល់ទាត់​ដែល​ទទួល​​​បានជោគជ័យបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អាជីព។ បន្ទាប់ពីជួយក្រុម PSG ពានលីក France League Cup ក្រោយផ្តួល Monaco ៣:0 Alves បានឈ្នះពានសរុប​ចំនួន៣៦​ពាន​​​​​ផ្សេង​គ្នា ហើយ ក្នុងនាមជាកីឡាករបាល់ទាត់អាជីព សម្រាប់ក្លឹប និង ជម្រើសជាតិ​នាពេល​កន្លង​មក។

ការបង្កើតប្រវត្តិសាស្រ្តក្នុងវិស័យកីឡាបាល់ទាត់នេះ នាំឱ្យកីឡាករក្រុមជម្រើសជាតិប្រេស៊ីលរូបគេ នាំមុខកីឡាករដែលធ្លាប់ឈ្នះពានច្រើនបំផុតមានដូចជាៈអតីតកីឡាករ Kenny Dalglish និង ធ្លាប់ ជា គ្រូបង្វឹកក្រុមហង្សក្រហមLiverpool ព្រមជាមួយវីរបុរសក្រុមបិសាចក្រហមMan.United និង ជាគ្រូ បង្វឹកក្រុមជម្រើសជាតិវែលបច្ចុប្បន្នគឺ Ryan Giggs ។ មួយផ្នែកធំនៃការឈ្នះពានរង្វាន់ដ៏ ជោគជ័យ​នេះ គឺនៅពេលAlves លេងនៅក្រុមអ្នកមានបុណ្យBarcalona ជាកន្លែងដែលគាត់បាន ឈ្នះ ពាន​(២៣ពាន) ពោលគឺ៦៣ភាគរយនៃពានរង្វាន់សរុបទាំងអស់ដែលបានឈ្នះ។

សម្រាប់ការបង្ហាញខ្លួនអោយក្រុមជម្រើសជាតិខ្សែការពារដ៏រឹងមាំវ័យ៣៥ឆ្នាំ​រូបនេះ​ បានជួយអោយក្រុម​ជម្រើស​​ជាតិ​​​ប្រេស៊ីលឈ្នះពានCopa America ១ដងនិងពាន Confederation Cup ២ដង )ផង​ដែរ​។

១. Bahía ១ដង.
២. PSG (French league cup, French Super Cup) ២ដង.
៣.Juventus (League and Italian Cup) ២ដង.
៤. Brazil (Two Confederations Cups and one Copa América) ៣ដង.
៥. Sevilla (Copa del Rey, Supercopa de España, two UEFA Cups and one European Super Cup)៥ដង.
៦. FC Barcelona (6 Liga, 4 Copas del Rey, 5 Spanish Super Cups, 3 European Super Cups, 3 Champions League, 3 Club World Cup)២៣ដង.