ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ French League Cup រវាងក្រុម PSG និង Monaco លទ្ធផលគឺក្រុម កំពុងនាំមុខតារាង Ligue១ បានផ្តួលក្រុម Monaco ក្នុងលទ្ធផល៣:0 ដើម្បីលើកពានលំដាប់ ទី២ នៅ បារាំងគឺFrance League Cup ។

កីឡាករ Edinson Cavani ប្រើពេលវេលាត្រឹមតែ៨នាទីប៉ុណ្ណោះ រក បានគ្រាប់បាល់នាំមុខដោយការទាត់បាល់ពិន័យ១១ម៉ែត្របន្ទាប់ពីកីឡាករក្រុម Monacoបង្កកំហុសលើខ្សែប្រយុទ្ធវ័យក្មេង Mbappe មិនបានប៉ុន្មាននាទីផងមិត្តរួមក្រុមខ្សែបម្រើស្លាបអាហ្សង់ទីន Angel Di Maria រកបានគ្រាប់បាល់ទី២ នៅនាទីទី២១ មុនបញ្ចប់តង់ទី១។

ការប្រកួតចូលដល់តង់ទី២កាត់តែស្វិតស្វាញរវាងក្រុមទាំងពីរប៉ុន្តែ Monaco នៅតែមិនអាច វាយ​បកបំ​បែ​កពងមាន់បាន ទីបំផុតខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani របស់ក្រុម PSG ដដែល បាន​បន្ថែម​គ្រាប់បាល់​ទី៣នៅនាទីទី៨៥ ដើម្បីក្តោបក្តាប់ជ៍យជំនះលើក្រុមជើងឯក Ligue1 Monaco តែម្តង។

PSG បានលើកពាន France League Cup នេះជាលើកទី៥ជាប់គ្នានៅប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈ​ក្រុម​​របស់លោក Unai Emery បច្ចុប្បន្នមានគម្លាត ១៧ពិន្ទុពីក្រុមលេខ២Monaco ។ខណៈក្រុម PSG នៅសល់ពាន Ligue១ ដែលកំពុងមានឪកាសច្រើនក្នុងការឈ្នះ និង ពាន French Cup មួយទៀតស្រប​ពេល​ការប្រកួតជើងទី១ នៅវគ្គវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​បាន​ត្រឹមស្មើ១:១ ជា​មួយ​ក្រុមCaen។