កីឡាករខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បានបង្ហាញពីទម្រង់លេងល្អបំផុតជាមួយការស៊ុត​បញ្ចូល​ទី​បាន​រហូតដល់២គ្រាប់ក្នុងជំនួបទីលាននៅពេលក្រុម Arsenal ទទួលជ័យជម្នះ ៣-0 លើក្រុម Stoke City សម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League កាលពីយប់ថ្ងៃអាទិត្យ ទី១ មេសា ២០១៨ ។

៣គ្រាប់របស់ Arsenal រកបានដោយខ្សែប្រយុទ្ធសញ្ជាតិហ្គាបុង Aubameyang រកបាននៅនាទីទី៧៥ ដោយការ​ស៊ុតបាល់ពិន័យ​១១​ម៉ែត្រ និង រកបានគ្រាប់បាល់ទី២នៅនាទីទី ៨៦។Arsenalក្រុមយ​ក្សដែលមានមូលដ្ឋាននៅ​ភាគ​ខាង​ជើងទីក្រុង​ឡុងដ៍​ត្រូវបានផ្តល់ការពិន័យបន្ថែមទៀតក្រោយពីកីឡាករ Badou Ndiayer របស់ក្រុម ​StokeCity បានបង្កកំហុស ហើយខ្សែប្រយុទ្ធបារាំងទើបជាពីរបួស Alexandre Lacazette ជាអ្នក ទទួល រាប់ រង ទាត់បាល់ពិន័យ១១ម៉ែត្រនោះជំនួសវិញ ក្រោយពីមានការអនុញ្ញាតិពីមិត្តរួមក្រុម Aubameyang ។

នៅពេលអ្នក​សារពត៌មាន​បាន​​សួរអំពីការសម្រេចចិត្តនេះ Aubameyang បានពន្យល់ថា “ពិតណាស់ខ្ញុំដឹងថា Lacazette បានវិល​ត្រលប់​មកវិញ​ហើយខ្ញុំស៊ុតបាន២គ្រាប់ទៅហើយដែរ ដូច្នេះខ្ញុំក៏អនុញ្ញាតឱ្យគាត់​ស៊ុតវាជា​រឿងធម្មតា​ដើម្បី​បង្កើន​ទំនុក​ចិត្ត និង ការជឿជាក់ដល់រូបគាត់ផងដែរ។

គ្រូបង្វឹក Arsenal លោក Arsene Wenger បានបញ្ជាក់ប្រាប់ទូរទស្សន៍ Sky Sports ថាៈ ស្ថានភាព​ចូល​លេង​របស់អ្នកចាំទី Petr Cech សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Europa League បន្ទាប់​​​ពីបានរង​របួស​មុនពេលដែលក្រុមកាំភ្លើងធំ Arsenal ផ្តួលStoke City។ បន្ទាប់ពីគាត់បាន​ភ្ញាក់​ពីដំណេក​ឡើង​កាលពីម្សិលមិញជាមួយនឹងការឈឺចាប់ក្រលៀន។ ខ្ញុំនៅមិនទាន់សង្ឃឹមថាគាត់អាចចូលលេងសម្រាប់​ការ​ប្រកួត​ដ៏សំខាន់នៅ​ថ្ងៃព្រហស្បតិ៍ខាងមុខនេះទេ។