លោក Jupp Heynckes គ្រូបង្វឹករបស់ក្រុម Bayern Munich បាននិយាយថា វាមិនមាននូវការអបអរផ្សេងៗឡើយ នៅពេលដែលកីឡាកររបស់លោក បានមើលលទ្ធផលនៃការចាប់ឆ្នោតក្នុងក្របខ័ណ្ឌ Champions League ប៉ុន្តែ ក្រុម Sevilla នឹងឈានទៅកាន់ការប្រកួតនៅរាត្រីនេះ ក្នុងនាមជាក្រុមមានក្តីសង្ឃឹមតិចតួចក្នុងវគ្គ ៨ក្រុមចុងក្រោយ។

មានតែ Roma ប៉ុណ្ណោះ ដែលនឹងត្រូវប៉ះជាមួយនឹងក្រុម Barcelona នៅថ្ងៃពុធ អាចនឹងត្រូវជួបការងារលំបាកជាងគេ ក្នុងវគ្គ ៨ក្រុមចុងក្រោយនេះ ប៉ុន្តែ ក្រុមរបស់អ៊ីតាលីមួយនេះ បានស៊ាំទៅនឹងការធ្លាក់ចេញក្នុងវគ្គចាញ់-ធ្លាក់នៃក្របខ័ណ្ឌនេះ ក្នុងរដូវកាលនាពេលថ្មីៗនេះទៅហើយ។ នេះនឹងក្លាយជាការបង្ហាញខ្លួនជាលើកទី១របស់ក្រុម Sevilla ក្នុងវគ្គ ៨ក្រុមចុងក្រោយនៃក្របខ័ណ្ឌ Sevilla។ លោក Heynckes បានឲ្យដឹងថា៖ «ក្រុមនេះមិនមានអារម្មណ៍រីករាយចំពោះលទ្ធផលនៃការចាប់ឆ្នោតឡើយ។ ពួកគេបានឈានទៅវគ្គបន្តដោយអារម្មណ៍ស្ងប់ បើទោះបីពួកគេបានជួបលទ្ធផលល្អក៏ដោយ»។ លោកបានបន្ថែមទៀតថា៖ «ពិតណាស់ Real Madrid, Barcelona, Manchester City កំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ ខណៈដែល Liverpool ក៏មិនធម្មតាដែរ ប៉ុន្តែ យើងមានក្រុមអង់គ្លេស៥ក្រុមទៅវគ្គបន្ត ហើយយើងកំពុងតែនិយាយពីលីកដ៏ខ្លាំងបំផុតក្នុងពិភពលោក។ ក្រុម៣ក្នុងចំណោមនោះបានធ្លាក់ចេញ។ ហេតុនេះ យើងមិនត្រូវមើលស្រាល Sevilla ឡើយ»។

Sevilla បានផ្តល់ការភ្ញាក់ផ្អើលដ៏មិននឹកស្មានដល់ក្នុងក្របខ័ណ្ឌ Premier League ក្រោយពីពួកគេបានទម្លាក់ក្រុម Manchester United ក្នុងវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់ពីឈ្នះ ២-១ នៅកីឡដ្ឋាន Old Trafford។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង ១:៤៥ទៀបភ្លឺ៕