អ្នកចាត់ការទូទៅក្រុមមេឃខៀវ Man.City លោក Pep Guardiola ជឿជាក់ថាជម្រើសវាយលុករបស់ក្រុមហង្សក្រហម Liverpool គឺមិនអាចបញ្ឈប់បានឡើយ ខណៈដែលគ្រូបង្វឹកវ័យ ៤៨ឆ្នាំ រូបនេះជឿថាខ្សែប្រយុទ្ធអេហ្សីបកំពុងឡើងជើងខ្លាំង Mohamed Salah គឺជាបុរសគ្រោះថ្នាក់បំផុតរបស់ក្រុម។ គ្រូបង្វឹកសញ្ជាតិអេស្បាញ នឹងត្រូវដឹកនាំក្រុម Man.City ជួបប្រកួតជាមួយក្រុមម្ចាស់ផ្ទះ និងជាក្រុមប្រជែងលីក Liverpool នៅកីឡាដ្ឋាន Anfield សម្រាប់ការប្រកួតដណ្តើមពានរង្វាន់ កំពូលទ្វីបអឺរ៉ុប UEFA Champion League នាថ្ងៃទី៥ ត្រូវនឹងថ្ងៃព្រហស្បត្ត៏សប្តាហ៏នេះ។


លោក Guardiola អតីតអ្នកចាត់ការក្រុម Barcelona និង Bayern Munich បាននិយាយថា: មិនត្រឹមតែ Salah នោះទេ Mane និង Firmino ទាំងបីនាក់ ពួកគេលេងស៊ីសង្វាក់គ្នាហើយមានឪកាសវាយលុកមិនឈប់ឈរនោះទេ។ ពួកគេពិតជាលេងបានល្អនាពេលកន្លងមក

Salah រកបាន ៣៨គ្រាប់ គ្រប់ក្របខណ្ឌប្រកួតក្នុងរដូវកាលនេះ ខណៈដែល Firmino និង Mane ពួកគេ ស៊ុតបាន ៣៨គ្រាប់អោយ Liverpool និងជាសមាជិកដ៏សំខាន់ដែលបានជួយក្រុមផ្តួល Man.City កាលពីដើមឆ្នាំ២០១៨។