ក្រុម West Bromwich Albion បានចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅលោក Alan Pardew ក្រោយដឹកនាំក្លឹបបានទទួលជ័យជម្នះត្រឹមតែ ៣ប្រកួតប៉ុណ្ណោះក្នុងរដូវកាល(២០១៧-២០១៨)នេះ ខណៈក្លឹបកំពុងស្ថិតនៅចំណាត់ថ្នាក់ទី២០ បាតតារាងនៅក្របខ័ណ្ឌ Premier League ហើយកំពុងប្រឈមនឹងការកាត់ចេញទៅលេងនៅក្របខណ្ឌ Champion Ship ។

អតីតគ្រូបង្វឹកក្រុម Crystal Palace, Charlton, West Ham និង Newcastle បានទទួលជ័យជម្នះក្នុងលីកតែមួយលើកប៉ុណ្ណោះចាប់តាំងពីការជំនួសកីឡាករ Tony Pulis នៅឯកីឡាដ្ឋាន Hawthorns។ សេចក្តីថ្លែងការណ៍ផ្លូវការណ៏មួយរបស់ក្លឹបបានចុះផ្សាយថាៈ “ក្រុម West Bromwich Albion និងលោក Alan Pardew បានយល់ព្រមគ្នាទៅវិញទៅមកនៅថ្ងៃច័ន្ទនេះបន្ទាប់ពីមានការពិភាក្សាគ្នារវាងភាគីទាំងពីរ“។

ក្រោយរងបរាជ័យចុងក្រោយនាសប្តាហ៏ទី៣២ ចាញ់ក្រុម Burnley ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ២:១ កាលពីថ្ងៃសៅរ៏ ក្រុម West Brom បានសម្រេចចិត្តចែកផ្លូវគ្នាជាមួយលោក Alan Padew ហើយបានប្រគល់តួនាទីអោយលោក Darren Moore ត្រូវទទួលខុសត្រូវបណ្តោះអាសន្នមុនពេលក្លឹបរកអ្នកចាត់ការថ្មីមកដឹកនាំក្រុមបាន។
ប្រភព៖ metro