ខ្សែបម្រើកំនត់ត្រាថ្លៃបំផុតរបស់ក្រុម Man.United កីឡាករ Paul Pogba បានបង្ហើបឱ្យដឹងថាៈ រូបគេមានបំណងចង់លេងជាមួយខ្សែប្រយុទ្ធលំដាប់ពិភពលោក៣រូបគឺៈ ១.កំពូលខ្សែប្រយុទ្ធតម្លៃខ្លួនថ្លៃបំផុតក្នុងលោក Neymar, ២.កំពុលខ្សែបម្រើ-ប្រយុទ្ធស្លាប Cristiano Ronaldo និង កំពូលខ្សែប្រយុទ្ធជំនាញជើងឆ្វេង Lionel Messi ប្រសិនផ្លាស់ចេញពីក្រុម Manchester United នាពេលខាងមុខ។

ខ្សែបម្រើក្រុមជម្រើសជាតិបារាំងវ័យ ២៥ឆ្នាំរូបនេះ មានបញ្ហាមិនចុះសម្រុងគ្នាជាមួយគ្រូបង្វឹក Jose Mourinho ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែកាលពីថ្ងៃសៅរ៍សប្តាហ៏មុន Pogba បានបង្ហាញខ្លួនសំរាប់ជម្រើស ១១នាក់ដំបូងក្នុងជំនួបទទួលជ័យជម្នះ ២-0 លើក្រុមក្ងានស Swansea។

បន្ទាប់ពីបង្ហាញខ្លួនជាកីឡាករបម្រុងក្នុងការប្រកួត ក្របខ័ណ្ឌ Champions League ទល់នឹង Sevilla និងបន្តអង្គុយក្រៅទីលានដដែលសម្រាប់ការប្រកួត FA Cup ជាមួយក្រុម Brighton ខ្សែបម្រើមានជំនាញជើងឆ្វេង និងស្តាំរូបនេះ មានការលើកឡើងថារូបគេនឹងចាកចេញពីក្រុមជើងឯក ១៣សម័យអង់គ្លេសមួយនេះនៅរដូវក្តៅខាងមុខ។

នៅក្នុងបទសម្ភាន៏ Telefoot អតីតកីឡាករក្រុម Juventus បានប្រាប់អោយដឹងថា “ការពិតមិនមានរឿងអ្វីកើតឡើងចំពោះខ្ញុំទេ ខ្ញុំគោរពការជ្រើសរើស និងសម្រេចចិត្តរបស់គាត់ ដើម្បីធ្វើអោយខ្ញុំរឹងមាំឡើង។ ទោះបីជាបែបនេះក្តី ខ្ញុំមិនទាន់ហ៊ានធានាថានឹងបន្តលេងអោយក្រុមបានយូរអង្វែង ហើយវាមិនមែនជារឿងឆាប់រហ័សពេកដែលត្រូវចាកចេញពីក្លឹបនោះដែរ៕
ប្រភព៖ metro