Chelsea កំពុង​ប្រឈម​មុខ​នឹង​ការ​រុះរើ​ដ៏​ធំ​មួយ​នៅ​សម័យ​កាល​របស់​មហា​សេដ្ឋី​ Roman Abramovich បន្ទាប់​ពី​ដាំ​ក្បាល​ចុះ​ខ្លាំង​នៅ​រដូវ​កាល​នេះ។

ក្រុម​យក្ស​មាន​មូលដ្ឋាន​នៅ​ឡុងដុង​អាច​មិន​បាន​ Top 4 នៅ​រដូវ​កាល​ក្រោយ​ ខណៈ​ Premier League, Champions League និង​ League Cup ក៏​អស់​ឱកាស​ធ្វើ​ឲ្យ​ម្ចាស់​ក្លឹប​ជនជាតិ​រុស្ស៊ី​ក្ដៅ​ស្លឹកត្រចៀក​ខ្លាំង។​ យ៉ាង​លោក​​ Antonio Conte នៅ​សល់​ FA Cup មួយ​ចុង​ក្រោយ​ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​មុន​ចាកចេញ។

ក្រៅ​ពី​ព័ត៌មាន​នៃ​ការចែក​ផ្លូវ​របស់​អ្នក​ចាត់​ការ​​នៅ​មាន​កីឡាករ​៩​រូប​ទៀត​ដែល​អាច​អស់​និស្ស័យ​ជាមួយ​ក្លឹប​។ កីឡាករ​ទាំង​នោះ​មាន​ដូច​ជា Eden Hazard និង​ Thibaut Courtois​ អាច​មិន​បន្ត​កុងត្រា​ថ្មី​បើ​ Chelsea អត់​កៅអី​ UCL។

Cesc Fabregas, Pedro Rodriguez, Gary Cahill, David Luiz និង​ Olivier Giroud នៅ​សល់​កុងត្រា​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ស្រប​ពេល​ក្លឹប​គ្មាន​បំណង​ទុក​កីឡាករ​ អាយុ​លើស​ពី​៣០​ឆ្នាំ​ដូច្នេះ​ពួកគេ​អាច​នឹង​លក់​ចេញ​។

ចំពោះ​កីឡាករ​វ័យ​ក្មេង​២​រូប​គឺ Michy Batshuayi កំពុង​ឡើង​ជើង​​នៅ Dortmund ក្នុង​លក្ខខណ្ឌ​ខ្ចី​ជើង​ និង​ ​ Kurt Zouma កំពុង​លេង​នៅ​ Stoke នឹង​មិន​មក​វិញ​នោះ​ទេ​បើ​អ្នក​ទាំង​ពីរ​មិន​អាច​ធានា​តំណែង​ជម្រើស​ដំបូង៕
ប្រភពពី: Sabay