ក្រុមការពារតំណែងជើងឯកស្តេចសរ Real Madrid បានយកឈ្នះលើម្ចាស់ផ្ទះសេះបង្កង់ Juventus ៣ទល់នឹង០ នៅជើងទី១ វគ្គ ៨ក្រុមចុងក្រោយនៃពានរង្វាន់ Champions League យប់មិញនេះដោយសារតារាឆ្នើម Cristiano Ronaldo នឹង Marcelo Vieira។

គេមើលឃើញថា ចង្វាក់លេង Juventus ល្អណាស់ក្រោយ Ronaldo រកបានគ្រាប់ទី១ នៅនាទីទី៣។ Real ប្រើវិធីវាយបក យ៉ាងមានប្រសិទ្ធភាព ពេល Ronaldo ស៊ុតបកក្រោយ គ្រាប់ទី២ នៅនាទីទី ៦៤ មុន Dybala ទទួលកាតលឿងពីរដងនៅនាទីទី ៦៦ (កាតក្រហម)។ ការនាំមុខ ២ គ្រាប់មិនអស់ចិត្តទេ ដោយ Marcelo លេងយ៉ាងល្អ និង ស៊ុតបានគ្រាប់ទី៣ នាទីទី ៧២ រហូតដល់ចប់ការប្រកួត។

សូមទស្សនាវិដេអូរវាងក្រុមទាំងពីរខាងក្រោមនេះដូចតទៅ: