កីឡាករ Dani Carvajal បានបង្កើតកំណត់ត្រាថ្មីមួយក្រោយរួមចំណែកក្នុងការជួយក្រុម Real Madrid ទទួលជ័យជម្នះលើក្រុម Juventus ក្នុងលទ្ធផល ៣:0 កំលុងការប្រកួតវគ្គ ៨ក្រុមចុងក្រោយកាលពីយប់មិញ។ ខ្សែការពារ ក្រុមជម្រើសជាតិអេស្បាញរូបនេះ បានក្លាយជាកីឡាករដំបូងគេនៅក្នុងប្រវត្តិសាស្ត្រនៃក្របខ័ណ្ឌ Champions League ជាមួយការលេង ២៥ប្រកួតអោយក្រុមដោយមិនដែលស្គាល់បរាជ័យម្តងណាសោះ ពោលគឺឈ្នះនិងស្មើ។

កីឡាករមានជំនាញបម្រើ-ការពាររបស់ក្រុមអធិរាជស Real Madrid រូបនេះ មិនដែលខកខានការប្រកួតនៅ Champions League ម្តងណាសោះគិត ចាប់តាំងពីការបង្ហាញខ្លួនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃរដូវកាល (២០១៤-២០១៥ )ខណៈការប្រកួតសរុប ២៥ដងចុងក្រោយ Cavajal ទទួលជ័យជម្នះចំនួន ១៩ លើកនិងស្មើ ៦ លើក។

ក្នុងនាមជាកីឡាករដែលបានលើកពាន ៣ដងជាមួយក្លឹប Carvajal បានបំបែកកំនត់ត្រាកីឡាករ Nani និង Patrice Evra នៅក្នុងទីក្រុង Turin ក្នុងនាមកីឡាករមានប្រវត្តិឈ្នះជាប់គ្នាច្រើនបំផុតនៅ ក្របខណ្ឌ កំពូល ទ្វីបអឺរ៉ុប Champion League កាលពីថ្ងៃអង្គារ។ សម្រាប់ចំណាត់ថ្នាក់លេខ៦ បានទៅលើកីឡាករ Cristiano Ronaldo ដែលធ្លាប់មានប្រវត្តិប្រកួត ២២ដងមិនដែលធ្លាប់ចាញ់គិតទាំងការប្រកួតដែលធ្លាប់លេងអោយក្រុម Manchester United និង Real Madrid នារយៈពេលកន្លងមក។

Carvajal បានផ្លាស់មកលេងអោយក្រុមការពារតំណែងជើងឯក Real Madrid កាលពីឆ្នាំ២០១៣ និងបានបង្ហាញទម្រង់លេងល្អបំផុត នៅតំបន់ការពារ-បម្រើខាងស្តាំ ជាមួយការបង្កើតឪកាសឡើងមកគាំទ្រតំបន់ប្រយុទ្ធ បានជារឿយៗ។
ប្រភព៖ marca