ក្រុមការពារតំណែងជើងឯក Real Madrid បានទទួលជ័យជម្នះ ៣-0 លើក្រុមភ្ញៀវ Juventus ក្នុងការប្រកួតជើងទី១ នៃក្របខ័ណ្ឌ Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ។ប៉ុន្តែគ្រូបង្វឹក Zinedine Zidane នឹងត្រូវបើកទ្វារកីឡាដ្ឋាន Estadio Santigao Bernabeu ទទួលក្រុមភ្ញៀវ​ Juventus សម្រាប់ការប្រកួតជើងទី២ នៅសប្តាហ៏ក្រោយដោយអវត្តមានខ្សែការពារកណ្តាលដ៏សំខាន់គឺ Sergio Ramos (ក្រោយរងពិន័យកាតលឿង) ពិន័យមិនអោយចូលប្រកួតដោយយោងទៅលើច្បាប់របស់សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុបហៅកាត់(UEFA)។

Ramos ត្រូវបានអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួតសញ្ជាតិតួគី លោក Cuneyt Cakir ផ្តល់កាតលឿង នៅនាទីទី៥៥ ក្រោយបង្កកំហុសពេលព្យាយាមប្រជែង និងដណ្តើមបាល់គ្នាជាមួយខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុម Juventus។ ទោះជាយ៉ាងណា Dybala ខ្លួនឯងក៏ទទួលបានកាតលៀងជាលើកទី២ និងត្រូវបានបណ្តេញចេញពីការប្រកួតនៅនាទីទី៦៦ ផងដែរ។

ក្រុម Juventus នៅសល់អ្នកលេងតែ ១០នាក់ប៉ុណ្ណោះ ក្រោយក្រុមភ្ញៀវនាំមុខមុន ២:0 ដោយកំពូលខ្សែប្រយុទ្ធស្លាប Cristiano Ronaldo នៅនាទីទី៣ និង ៦៤ មុនពេលខ្សែការពារឆ្វេងរបស់ក្រុមជម្រើសជាតិប្រេស៊ីល Marcelo បន្ថែមគ្រាប់បាល់ទី៣ នៅនាទីទី៧២ មុនបញ្ចប់ការប្រកួត។

ប្រភព៖ marca