ខ្សែប្រយុទ្ធ Diego Costa នឹងត្រូវធ្វើដំណើរទៅកាន់ការប្រកួតរវាងក្រុមស្ថិតក្នុងទីក្រុងម៉ាឌ្រីដ តែមួយ ជាលើកទី៨ របស់គេនៅថ្ងៃអាទិត្យនេះ ពោលគឺរយៈពេល៤ឆ្នាំ បើគិតចាប់តាំងពីការប្រកួតជាលើកចុងក្រោយរបស់គេនាកីឡដ្ឋាន Santiago Bernabeu ដែលជានៅពេលនោះរូបគេបានរកគ្រាប់បាល់ឈ្នះឲ្យក្រុម Atletico។

ខ្សែប្រយុទ្ធ Gareth Bale ក៏បានបង្ហាញខ្លួនលើទឹកដីខ្លួនឯងជាលើកទី១របស់គេផងដែរសម្រាប់ក្រុម Real កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្នុងសប្តាហ៍តែមួយដែលក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានដាក់សមណើរឲ្យមានការអនុម័តក្នុងការយក Costa ពីកណ្តាប់ដៃរបស់ក្រុមប្រេស៊ីល និងដើម្បីកោះហៅឲ្យរូបគេចូលរួមក្នុងក្រុមជម្រើសជាតិ។ ស្របពេលដែលរូបគេបានអបអរគ្រាប់បាល់ឈ្នះ អ្នកគាំទ្ររបស់ក្រុម Real បានស្រែកច្រៀងថា «Costa រូបគេមិនមែនជាប្រជាជនអេស្ប៉ាញឡើយ»។

គ្រាប់បាល់ស៊ុតបញ្ចូលទីកាលនោះដែលបានកើតឡើង ក្រោយពី Costa បានស៊ុតបាល់ផុតដៃអ្នកចាំទី Diego Lopez និងចូលក្នុងប្រអប់ទីផ្នែកខាងស្តាំនោះ នៅតែគ្រាប់បាល់តែមួយរបស់គេនៅពេលប្រកួតជាមួយនឹងក្រុម Real និងជាការទទួលជ័យជម្នះតែ១លើករបស់គេនៅពេលប្រកួតជាមួយនឹងគូប្រជែងរបស់ក្រុម Atletico។ កំណត់ត្រារបស់គេក្នុងការធ្វើដំណើរឆ្ពោះទៅកាន់ការប្រកួតចុងសប្តាហ៍នេះ គឺការលេងបាន៧ប្រកួត ឈ្នះ១លើក និងស៊ុតបាល់បញ្ចូលទី១គ្រាប់។ ប៉ុន្តែ ប្រសិនបើ Costa សម្លឹងរកលទ្ធផលជាវិជ្ជមាន រូបគេអាចនឹងព្យាយាមធ្វើឲ្យបានល្អដូចកាលពីឆ្នាំ២០១៣ និងរក្សាទម្រង់លេងដ៏រឹងមាំរបស់ខ្លួនដូចពេលលេងឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ កាលពីសប្តាហ៍មុន។ ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង៩:១៥យប់៕

ប្រភព៖ Worldsoccertalk