ក្រុមបិសាចក្រហម Manchester United ចង់ចុះហត្ថលេខានាំយកខ្សែបម្រើ Willian នៅរដូវក្តៅនេះដើម្បីជំនួសកីឡាករ Juan Mata និងចាកចេញពីក្លឹបដោយគ្មានតម្លៃខ្លួន បន្ទាប់ពីកិច្ចសន្យារបស់កីឡាករអេស្បាញរូបនេះ និង ផុតកុងត្រានៅឆ្នាំ២០១៩។ ខ្សែបម្រើ-ប្រយុទ្ធស្លាប Willian របស់ក្រុមតោខៀវ Chelsea អាចនឹងពិចារណាលើការផ្តល់សំណើរនេះ ស្របពេលដែលកិច្ចសន្យារបស់ Willian និងត្រូវអស់សុពលភាព រដូវក្តៅខាងមុខដើម្បីទទួលបានហិរញ្ញវត្តុមកវិញខ្លះន្ទាប់ពីក្រុមបានចំណាយទឹកប្រាក់៣០លានយូរ៉ូ ទិញរូបគេពីក្រុម Shakhtar Donetsk កាលពីឆ្នាំ២០១៣។

អ្នកចាត់ការទូទៅលោក Jose Mourinho បានព្យាយាមចុះកុងត្រាជាមួយកីឡាករក្រុមជម្រើសជាតិ ប្រេស៊ីល រូបនេះគេកាលពីរដូវក្តៅមុន ដោយបានចាត់តំណាងក្រុមដើម្បីទៅជួបជាមួយភ្នាក់ងាររបស់ Willian ប៉ុន្តែកីឡាករមានវ័យ៣០ឆ្នាំបានសំរេចចិត្តបន្តលេងនៅកីឡាដ្ឋានStamford Bridge របស់ Chelsea បន្តទៀត។

ទោះជាយ៉ាងណាក្តី Willian អាចនឹងផ្លាស់ប្តូរចិត្តចាកចេញពីក្លឹប ក្រោមការដឹកនាំរបស់លោក Antonio Conte នៅរដូវក្តៅនេះ បន្ទាប់ពីក្រុមបានធ្លាក់ចេញពីក្របខ័ណ្ឌ Champions League និង បាត់បង់ឪកាសឈរនៅលេខរៀងក្រុមកំពូលទាំង៤(Top ៤) មានន័យថារដូវកាល(២០១៨-២០១៩)Chelsea មិនមានកៅអីសម្រាប់ការប្រកួតពានរង្វាន់ទ្វីបអឺរ៉ុបUefa Champion League នោះទេ។

ខ្សែបម្រើជើងចាស់ Juan Mata តែងតែធ្វើបានយ៉ាងល្អសម្រាប់ Man United ដោយស៊ុតបញ្ចូលទីបាន៣៩ គ្រាប់ក្នុងការបង្ហាញខ្លួន ១៨២លើក ប៉ុន្តែនៅក្នុងក្រុមមានជម្រើសជាច្រើនដែលត្រូវមានការប្រកួតប្រជែង ព្យាយាមដើម្បីជាប់ក្នុងជម្រើស១១នាក់ដំបូងរបស់លោក Mourinho ទោះបីជាសាមីខ្លួនធ្លាប់បានប្រាប់អោយដឹង ថា រូបគេមិនចង់ចាកចេញពីកីឡាដ្ឋានOld Trafford នោះទេ។
ប្រភព៖ sport-english