ក្រោយផ្តួលក្រុម​ Roma នៅក្របខ័ណ្ឌ Champions League វគ្គ ១/៤ ចុងក្រោយកាលពីថ្ងៃពុធ ខ្សែបម្រើ Andres Iniesta ជាមួយការបង្ហាញខ្លួន២១ដង ក្នុងចំណោមការប្រកួតវគ្គ៨ក្រុមចុងក្រោយ ធ្វើអោយ ឮកីឡាករប្រធានក្រុម Barcelona រូបនេះ មានកំនត់ត្រាស្មើជាមួយអតីតខ្សែបម្រើ​ Barcelona កីឡាករ Xavi Hernandez និងអតីតខ្សែបម្រើ Man.United បច្ចុប្បន្នកំពុងដឹកនាំក្រុមជម្រើសជាតិវេល Ryan Giggs។

វីរបុរសក្រុមជម្រើសជាតិអេស្បាញដែលបានជួយក្រុមលើកពាន World Cup ២០១០ មានវ័យ ៣៤ឆ្នាំរូបនេះនិងមានកំនត់ត្រាកើនលើសអតីតខ្សែបម្រើ Xavi និង Giggs ប្រសិនរូបគេបង្ហាញខ្លួនសម្រាប់ការប្រកួត នៅជើងទីពីរនៅទីក្រុងរ៉ូមនៅសប្តាហ៍ក្រោយនោះ។

ទស្សនាវិដេអូរបស់កីឡាករ Andres Iniesta ខាងក្រោមនេះ:

ប្រភព៖ sport-english