(ក្រុងម៉ូនិច)៖ Bayern Munich បានវាយបកយកឈ្នះ FC Augsburg ដោយលទ្ធផល១ទល់នឹង៤ ក្នុងជំនួបលីគកំពូល Bundesliga នៅថ្ងៃសៅរ៍ ទី០៧ មេសា។

ខ្សែការពារ Niklas Sule ធ្វើឲ្យបាល់ចូលទីខ្លួនឯងនៅនាទី១៨ឲ្យ Augsburg នាំមុខមុន ប៉ុន្តែ Tolisso, James Rodriguez, Robben និង Wagner វាយបកយកឈ្នះវិញ។ ជ័យជម្នះនេះធ្វើឲ្យ Bayern Munich ក្រសោបបានជើងឯកលីគកំពូលអាល្លឺម៉ង់ជាលើកទី៦ជាប់គ្នា។

ជាមួយគ្នានេះ Bayern មិនបានដាក់កីឡាករសំខាន់ៗមួយចំនួនទេ ដូចជា Robert Lewandowski, Thomas Muller, Thiago, Franck Ribery, Mats Hummels និង Javi Martinez សម្រាប់ជើងទី២ វគ្គ៨ក្រុម Champions League តតាំង Sevilla នៅថ្ងៃពុធ ខាងមុខ៕
Via: khmetalking