(មេនឆេស្ទើ)៖ Manchester City បានភ្លាត់ស្នៀតខកខានធ្វើពិធីជប់លៀងលើកពាន Premier League បន្ទាប់ពីចាញ់ Manchester United ដោយលទ្ធផល ២ទល់នឹង៣ លើទឹកដីខ្លួនឯងនៅថ្ងៃសៅរ៍ ទី០៧ មេសា។

Kompany និង Gundogan បានស៊ុតម្នាក់ ១គ្រាប់ឲ្យក្រុមម្ចាស់ផ្ទះមេឃខៀវនាំមុខមុននៅនាទី២៥ និង ៣០ តែចូលវគ្គទី២២ Pogba ក្របួចបាន២គ្រាប់វិញនៅនាទី៥៣ និង ៥៥ ហើយ១៤នាទីក្រោយ Smalling រកបានគ្រាប់ជ័យជម្នះ។

បរាជ័យនេះធ្វើឲ្យ Man City ថយការនាំមុខលើ Man UTD ត្រឹម១៣ពិន្ទុពីការប្រកួត៣២លើក៕

via: khmertalking