ក្រុង​មេន​ឆេស្ទ័រ: លោក Jose Mourinho អ្នក​ចាត់​ការ​ទូទៅ​របស់ Manchester United បាន​ជំ​រុញ​ឲ្យ​ក្រុម​របស់​លោក​ប្រជែង​ដណ្តើម​ពាន​ក្រប​ខ័ណ្ឌ Premier League ជា​មួយ​​នឹង Manchester City នៅ​រដូវ​កាល​ក្រោយ ក្រោយ​ពី​បាន​កម្ទេច​កម្ម​វិធី​ជប់​លៀង​នៃ​ការ​ឈ្នះ​ពាន​​របស់​ក្រុម​កំពុង​នាំ​មុខ​លើ​តារាង​មួយ​នេះ តាម​រយៈ​ការ​វាយ​ដេញ​តាម​ពី​ក្រោយ​ ២-០ ដើម្បី​យកឈ្នះ​ក្នុង​ការប្រកួត​រវាងក្រុម​ស្ថិត​ក្នុង​តែ​ ១ ក្នុង​លទ្ធផល ៣-២ កាល​ពី​ថ្ងៃ​សៅរ៍​។

ការ​ដណ្តើម​បាន​​ជ័យ​ជម្នះ​នឹង​ធ្វើ​ឲ្យ​​ក្រុម Man City ដែល​នៅ​សល់​នាំ​មុខ​១៣​ពិន្ទុ​ដាច់​លើ​ក្រុម Man United នោះ ក្លាយ​ជា​ម្ចាស់​ជើង​​​ឯក​ជាលើក​ទី​៥​។

ប៉ុន្តែ នៅ​ថ្ងៃ​ប្រកួតមួយ ដែល​លោក Pep Guardiola គ្រូ​បង្វឹក​របស់ Man City បាន​អះ​អាង​ថា ត្រូវ​បាន​​ផ្តល់​​ឱកាស​ក្នុង​ការ​ចុះហត្ថលេខា​​ជាមួយ​នឹង Paul Pogba ដោយ​ភ្នាក់​ងារ​របស់​កីឡាករ​រូប​នេះ Pogba បាន​ជួយ​ឲ្យ​ក្រុម Man United បំពេញ​ការ​វាយ​បក​​ពី​ការ​ដេញ​តាម​ពី​ក្រោយ តាមរយៈ​ការ​ស៊ុត​បាល់​បញ្ចូល​ទី​២​គ្រាប់ នៅ​មុន​​ពេល Chris Smalling បំពេញ​ការ​វាយ​បក​ដ៏មិន​​​នឹកស្មាន​ដល់​សម្រាប់​ក្រុម​ខ្លួន​។

លោក Mourinho បាន​ឲ្យ​ដឹង​ថា៖ «គោល​បំណង​របស់​ខ្ញុំ​នៅ​ទីនេះ គឺ​ការ​ដណ្តើម​បាន​ពិន្ទុ និងមិន​មែន​បង្អាក់​ការ​អប​អរ​ផ្សេង​ៗ​ឡើយ​។ ពិន្ទុ​នោះ​គឺថា តើ​យើង​​អាច​នឹង​មារន​អភិវឌ្ឍ​គ្រប់​គ្រាន់​ក្នុង​ការ​ដេញ​​ឲ្យទាន់​ពួក​គេ​នៅ​រដូវ​កាល​ក្រោយ​ទេ​?»​៕
Via: Postkhmer