ការប្រកួតនៅក្របខណ្ឌកំពូលអេស្បាញរវាងក្រុមម្ចាស់ផ្ទះ Barcelona និងភ្ញៀវ Leganes នៅសប្តាហ៏ទី៣១ របស់ខ្លួនកាលពីយប់ថ្ងៃសៅរ៏ទី៧ មេសា ២០១៨នេះ។ កំពូលខ្សែ​ប្រយុទ្ធ​ឆ្នើម​ ​Lionel Messi ធ្វើបាន​ Hat-trick (ដោយស៊ុតបាន៣គ្រាប់ នៅនាទីទី២៧,៣២,៨៧) ជួយអោយក្រុមអ្នកមានបុណ្យ​ Barcelona ​ផ្ដួល Leganes ៣ទល់នឹង១ ខណៈកីឡាករក្រុមភ្ញៀវ Leganes រកបាន​ដោយ១គ្រាប់​វាយ​បក​​វិញនៅនាទីទី៦៨ ដោយកីឡាករ Nabil El Zhar។

ព្រឹត្តិការណ៏នេះគឺជា​ការស៊ុតហ៊ែតទ្រីកលើកទី៤៥ប្រកួត ហើយក្នុងអាជីពរបស់កំពូលស៊ូភើស្តាសញ្ជាតិ អាហ្សង់ទីន​ Lio Messi ខណៈដែល Barcelona កំពុងនាំមុខក្រុមលេខ២ Atletico Madrid ចំនួន១២​ពិន្ទុ ស្រប​ពេល​ក្រុមរបស់លោក Diego Simeone និងត្រូវធ្វើការប្រកួតនៅរាត្រីនេះ ជាមួយ ក្រុម អធិរាជស Real Madrid ។

ក្រោយការប្រកួតគ្រប់ក្របខណ្ឌមិនដែលចាញ់ ក្រុម Barcealona បានតាមស្មើកំនត់ត្រា ៣៨ប្រកួតមិនចាញ់​សោះ​​របស់ក្លឹប Real Sociedad ដែលធ្លាប់ធ្វើបាននៅនៅរដូវកាល ១៩៧៨-៧៩ និង ១៩៧៩-៨០។

ក្រុម Barcelona​ របស់លោក Ernesto Valverde មានការប្រកួតដ៏សំខាន់មួយទៀតគឺ នឹងត្រូវធ្វើ​ដំណើរទៅសួរសុខទុក្ខក្រុម Roma នៅ ក្របខណ្ឌ​កំពូលទ្វីបអឺរ៉ុប Champions League វគ្គ៨​ក្រុម​ចុង​ក្រោយ​ជើងទី២ នាថ្ងៃពុធ សប្ដាហ៍​ក្រោយ បន្ទាប់ពីផ្តួលក្រុម Roma ដោយលទ្ធផល៤ទល់នឹង១ កាល​ជើងទី១ នៅកីឡាដ្ឋាន Camp Nou រួចមក៕

ប្រភព៖ BBC