Real Madrid នឹង​មិន​ឈរ​ជា​របង​កិត្តិយស​ទះ​ដៃ (Guard of honour) ​ឲ្យ​ Barcelona នោះ​ទេ​បើ​ទោះ​ជា​ក្រុម​នេះ​ឈ្នះ​ជើង​ឯក​ La Liga មុន​ចប់​រដូវ​កាល​ក៏​ដោយ។ នេះ​បើ​តាម​​សម្ដី​លោក​ Zinédine Zidane។

ក្រោយ​ជ័យ​ជម្នះ​លើ​ Leganes ៣​ ទល់​នឹង​១​​កាល​ពី​ថ្ងៃ​សៅរ៍​ក្រុម​ Barcelona ត្រូវ​កា​រ​ឈ្នះ​តែ​៣​ប្រកួត​ និង​ស្មើ​១​ទៀត​ប៉ុណ្ណោះ​ដើម្បី​លើក​ពាន​លីគ​កំពូល​អេស្ប៉ាញ។ យ៉ាង​ណា​បើ​សិន​ជា​ Barca ក្លាយ​ជា​ជើង​ឯក​មុន​ជំនួប​ El Clasicoប៉ះ​ Real នៅ​ Nou Champ ក៏​ដោយ​ក៏​គ្មាន​ការ​ធ្វើ​របង​កិត្តិយស​សម្រាប់​ពួកគេ​ដែរ។​

ទោះ​ធ្វើ​ឬ​មិន​ធ្វើ​ តែ​ Real Madrid បាន​ជួយ​ Barcelona ដោយ​ប្រយោល​រួច​ទៅ​ហើយ​បន្ទាប់​ពី​ពួកគេ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​២​ Atletico Madrid ១​-១​ កាល​ពី​យប់​មិញ នាំ​ឲ្យ​ឱកាស​លើក​ពាន​របស់​ក្រុម​លោក​ Ernesto Valverde កាន់​តែ​កៀក​ទៅ​ៗ​៕

Via :news.sabay