Manchester City បានហាលអាវត្រឹមវគ្គ៨ក្រុមចុងក្រោយបន្ទាប់ពីចាញ់ ១ទល់នឹង២ជាមួយ Liverpool នៅទឹកដី Etihad។

កាលពីជើងទីមួយក្រុមរហស្សនាមថា ហង្សក្រហមបានយកឈ្នះ City ដោយបំបាក់ ៣-០ ដូច្នេះលទ្ធផលឈ្នះម្ដងទៀតនៅជើងទីពីរនេះគ្រប់គ្រាន់ឲ្យពួកគេកក់កៅអីនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានដ៏ធំរបស់ទ្វីបអឺរ៉ុប។

ជំនួបយប់មិញនេះម្ចាស់ផ្ទះនាំមុខ១គ្រាប់មុនតាំងពីនាទី ទី២ ជាការស៊ុតបញ្ចូលទីរបស់ Jesus ក្រោមការបញ្ជូនឲ្យយ៉ាងល្អរបស់ខ្សែបម្រើល្បឿនលឿន Sterling។ សឹងតែពេញវគ្គទីមួយ City គាបសង្កត់យ៉ាងខ្លាំង និងគ្រប់គ្រងបាល់យ៉ាងច្រើនលើសលប់ តែមិនអាចទម្លាយរនាំងដ៏រឹងមាំរបស់ Liverpool បាន។

លុះវគ្គទីពីរ Liverpool តាមស្មើបានវិញនៅនាទី ៥៦ស៊ុតបញ្ចូលទីដោយ Mohamed Salah មុនពេល Firmino ថែម១គ្រាប់ទៀតនាទី ៧៧ ដើម្បីបញ្ចប់ក្ដីសង្ឃឹមឡើងវគ្គបន្តរបស់មេឃខៀវ៕


Via :news.sabay