Roma ដែលជើងទីមួយបានចាញ់ ៤ទល់នឹង១នៅទឹកដីអេស្ប៉ាញនោះបានវាយបកយកឈ្នះ Barcelona វិញដោយស៊ុតចូល៣គ្រាប់ និងបិទសូន្យតែម្ដងមិនឲ្យគូប្រជែងតដៃរួច។

ការប្រកួតនៅទឹកដីអ៊ីតាលីគ្មាននរណាគិតថាក្រុមមានមូលដ្ឋាននៅទីក្រុងរ៉ូមអាចបំបាក់ ជើងខ្លាំងមកពីកាតាឡាន់ ៣ទល់នឹង០ ដូច្នេះទេ តែ Roma អាចសម្រេចក្ដីស្រមៃរបស់ខ្លួនបានដើម្បីឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយហង្សក្រហម Liverpool។

គ្រាប់បាល់ទាំង៣គ្រាប់របស់ Roma ធ្វើបានសម្រេចដោយកីឡាករ Edin Dzeko នៅនាទី៦, Daniele De Rossi នៅនាទី៥៨ មុនពេលដែល Manolas ក្លាយជាវីរបុរសតែតគ្រាប់ជ័យជម្នះបាននៅនាទី៨២៕



Via :news.sabay