អ្នកគាំទ្ររបស់ក្លឹប Liverpool ម្នាក់ត្រូវបានអ្នកគាំទ្ររបស់ Man City ចោមរោមវាយ បន្ទាប់ពីរូបគេអបអរគ្រាប់របស់ Mo Salah នៅតំបន់អង្គុយរបស់គ្រួសារ Man City។
វីដេអូបង្ហាញបុរសម្នាក់ ត្រូវមនុស្សមួយក្រុមកំពុងវាយប្រតាយប្រតប់ បានបង្ហោះដោយអ្នកគាំទ្រម្នាក់។ ដោយរូបគេសរសេរភ្ជាប់ជាមួយវីដេអូនោះថា៖ “នេះជាអ្វីកើតឡើង ពេលអ្នកគាំទ្ររបស់ Liverpool ឡប់ម្នាក់អង្គុយនៅតំបន់របស់គ្រួសារ Man City ហើយអបអរគ្រាប់បាល់របស់ហង្សក្រហម”។
យ៉ាងណាក្ដី បុរសដែលត្រូវគេរោមវាយនោះ ត្រូវគេសន្និដ្ឋានមិនទាន់ប្រាកដថាជាអ្នកគាំទ្ររបស់ Liverpool ១០០% ទេ ព្រោះមិនឃើញពាក់អាវរបស់ក្រុម ប៉ុន្តែគេបានអបអរគ្រាប់បាល់របស់ Salah។ Liverpool បានវាយបកយកឈ្នះ Man City យ៉ាងអស្ចារ្យក្នុងជើងទីពីរក្នុងលទ្ធផល ២-១។ សរុបទាំងពីរជើង ៥-១ ធ្វើឲ្យក្រុមលោក Kloop ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UCL៕
Via :news.sabay