លោក Pep Guardiola អ្នកចាត់កាលទ្ធផលនេះ មានន័យថា ក្រុមហង្សក្រហម Liverpool បានទទួលជ័យជម្នះក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ ក្នុងលទ្ធផលទាំង២ជើង ៥-១។ លោក Guardiola ត្រូវបានបង្ខំឲ្យទស្សនាការប្រកួតប្រកួតតង់ទី២ពីកៅអីរបស់អ្នកទស្សនា ក្រោយពីត្រូវបានបណ្តេញចេញសម្រាប់ការតវ៉ារបស់លោកក្នុងពេលសម្រាកតង់ទី១ ខណៈដែលក្តីសុបិនរបស់ក្រុម Man City ក្នុងការឈ្នះពាន Champions League ជាលើកទី១ ត្រូវបានកម្ទេចក្នុងរដូវកាលមួយផ្សេងទៀត។
រទូទៅរបស់ក្រុម Manchester City បានធ្វើការរិះគន់យ៉ាងខ្លាំងទៅលើអាជ្ញាកណ្តាលសញ្ជាតិអេស្ប៉ាញលោក Antonio Mateu Lahoz ក៏ដូចជាបានរិះគន់ទៅលើការសម្រេចចិត្តជាច្រើន ដែលបានផ្តល់ឥទ្ធិពលអាក្រក់ដល់ក្រុមរបស់លោក ក្រោយពីបានរងបរាជ័យ ២-១ នៅលើទឹកដីខ្លួនឯងក្រោមស្នាដៃក្រុម Liverpool កាលពីថ្ងៃអង្គារ។

Man City បានរកគ្រាប់បាល់នាំមុខមុនកាលពីរាត្រីថ្ងៃអង្គារ ក្រោយពីគ្រាប់បាល់បើកឆាករបស់ខ្សែប្រយុទ្ធ Gabriel Jesus ប៉ុន្តែ ក្រុមម្ចាស់ផ្ទះមានអារម្មណ៍ខឹងសម្បាយ៉ាងខ្លាំង ក្រោយពីគ្រាប់បាល់របស់ខ្សែបម្រើស្លាបដ៏មានឥទ្ធិពល Leroy Sane មិនត្រូវបានយកជាផ្លូវការដោយចាត់ទុកថា ជាបាល់ Offside នៅមុនពេលបញ្ចប់តង់ទី១។ លោក Guardiola ដែលក៏ជឿជាក់ថា គ្រាប់បាល់បើកឆាករបស់ក្រុម Liverpool ក្នុងពេលក្រុមខ្លួនចាញ់ ៣-០ ក្នុងការប្រកួតជើងទី១ នាកីឡដ្ឋាន Anfield កាលពីសប្តាហ៍មុន គួរតែជាបាល់ Offside នោះ បានឲ្យដឹងថា៖ «វាពិតជាមានភាពផ្សេងគ្នាក្នុងការនាំមុខ ១-០ ក្នុងតង់ទី១ និង ២-០។ នៅពេលដែលក្រុមទាំង២មានកម្រិតស្មើគ្នា ឥទ្ធិពលនៃការសម្រេចចិត្តទាំងនេះ ពិតជាធំណាស់»៕