Bayern Munich បានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League យ៉ាងសុវត្ថិភាពក្រោយស្មើ Sevilla ០ ទល់នឹង០ នៅទឹកដីរបស់ខ្លួន។


កាលពីជើងទីមួយក្រុមជើងខ្លាំងអាល្លឺម៉ង់បានយកឈ្នះ Sevilla ២ទល់នឹង១ ក្រៅដីម្ដងរួចមកហើយដូច្នេះលទ្ធផលស្មើគ្នានេះគ្រប់គ្រាន់ឲ្យពួកគេឡើងទៅវគ្គបន្តជាមួយ Real Madrid, Roma និង Liverpool។

ការប្រកួតកាលពីយប់មិញម្ចាស់ផ្ទះវាយសម្រុកក្រុមភ្ញៀវច្រើនគួរសមដោយស៊ុតចំគោលដៅ ៦លើកតែមិនអាចសម្រេចបានសូម្បី១គ្រាប់ ស្របពេល Sevilla វិញគ្មាន ឱកាស ទាត់ចំទី Bayern ទេបានត្រឹមខុសគោលដៅ ៧លើកប៉ុណ្ណោះ៕



Via :news.sabay