ជើង​ខ្លាំង​មក​ពីខេត្ត​បន្ទាយ​មាន​ជ័យ​ សុខ​ រិទ្ធិ​ ប្ដេជ្ញា​នឹង​ខំប្រឹង​ប្រែង​ហ្វឹកហាត់ ហើយ​ប្រកួត​ឲ្យ​ល្អ​ដើម្បី​បាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​ប្អូន​ប្រុស​ កាកា​ ដែល​ពេល​បច្ចុប្បន្ន​នេះ ​ទៅ​ណា​មក​ណា​ក៏​គេ​ស្គាល់​គ្រប់​គ្នា។​

សុខ​ រិទ្ធិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ពេល​ឃើញ​ប្អូន​ប្រុស​ កាកា​ ល្បី​ខ្លាំង​ ហើយ​ទៅ​ណា​ មក​ណា​មាន​គេ​សុំ​ថត​ជា​មួយ​ និង​សរសើរ​ពី​សមត្ថភាព​ថា​ខ្លាំង​ និង​ពូកែ​វ៉ៃ​ម្ល៉េះ​ដូច​នេះ​ ខ្លួន​មាន​ចិត្ត​មួយ​រឹតតែ​ខំប្រឹង​ប្រែង​ហ្វឹកហាត់។​ ព្រោះ​សង្ឃឹម​ថា​ថ្ងៃ​ណា​មួយ​នឹង​មាន​កេរ្តិ៍ឈ្មោះ​ល្បី​ដូច​ប្អូន​ ទៅ​ណា​មាន​គេ​ស្គាល់​ច្រើន​ និង​សុំ​ថត​ដូច​គ្នា​អញ្ចឹង​ដែរ។​

បង​ប្រុស​របស់​ កាកា​ ខាង​លើ​ប្រាប់​ទៀត​ថា​ មាន​តែ​ការ​ខំប្រឹង​ប្រែង​ហ្វឹកហាត់​ទេ​ ទើប​អាច​ធ្វើ​ឲ្យ​ខ្លួន​ប្រកួត​បាន​ល្អ​ ហើយ​ល្បី​ឈ្មោះ​នោះ។​


សុខ​ រិទ្ធិ​ ជា​អ្នក​ប្រដាល់​មក​ពី​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​ជា​បង​ប្រុស​បង្កើត​របស់​ជើង​ខ្លាំង​ កាកា​ ហើយ​បច្ចុប្បន្ន​នេះ​ពុំ​សូវ​ឡើង​ទៅ​ប្រកួត​នៅ​ប្រទេស​ថៃ​ឡើយ​ ព្រោះ​ប្អូន​របស់​គេ​ជាប់​វ៉ៃ​ខ្សែក្រវាត់​នៅ​សង្វៀន​បាយ័ន។​ ជា​ធម្មតា​ពួកគេ​ទាំង​ពីរ​នាក់​បង​ប្អូន​តែងតែ​ចេញ​ចូល​ប្រទេស​ថៃ​និង​ឡើង​ប្រកួត​នៅ​ទី​នោះ៕​
Via :news.sabay