ក្លឹប​បិសាច​ក្រហម​ ​Manchester United បាន​ចូល​រួម​ប្រជែង​ជាមួយ​ក្លឹប​មួយ​ទៀត ​ដើម្បី​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ​ស្លាប​ Richarlison ​ក្នុង​តម្លៃ​៤០​លាន​ផោន​ នេះ​បើ​តាម​ប្រភព ​Sky Sport News។

Richarlison ទើប​តែ​មក​ចូល​រួម​ជាមួយ​ Watford ក្នុង​រដូវ​កាលនេះ ​​ប៉ុន្តែ​កីឡាករ​ប្រេស៊ីល​បាន​បង្ហាញ​ពី​គុណភាព​លេង​ក្នុង​Premier League យ៉ាង​ល្អ​ ហើយ​អ្នក​ជំនាញ​សន្និដ្ឋាន​ថា​រូប​គេ​នឹង​មាន​អនាគត​ជាង​នេះ។

Arsenal, Chelsea, Everton, Monaco និង ​Paris Saint-Germain ក៏​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ចាប់​អារម្មណ៍​កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​ដែរ​ហើយ​ Watford អាច​នឹង​លក់​ក្នុង​តម្លៃ​៤០​លាន​ផោន៕
Via :anachakkeila