ក្រុមមេឃខៀវ Manchester City បានគ្រងពានរង្វាន់ក្របខ័ណ្ឌ Premier League ជាផ្លូវការណ៏ហើយ ខណៈដែលក្រុម Manchester United ចាញ់ក្រុមភ្ញៀវ WestBrom ដោយលទ្ធផល ១-០ យ៉ាងភ្ញាក់ផ្អើលសម្រាប់ការប្រកួតនៅក្របខណ្ឌ Premier League សប្តាហ៏ទី៣៣ នាថ្ងៃអាទិត្យទី១៥ មេសា ២០១៨។ បរាជ័យនេះបានផ្តល់ឪកាសដល់គូប្រជែងកំពុងនាំមុខកំពូលតារាង Man.City របស់ពួកគេបានក្លាយជាម្ចាស់ជើងឯកលីកកំពូលអង់គ្លេសដោយស្វ័យប្រវត្តិ។

ក្រុម Man.United របស់គ្រូបង្វឹកលោក Jose mourinho ស្ថិតនៅនៅលំដាប់ទី២ មាន ១៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាងរបស់លោក Pep Guardiola ស្របពេលការប្រកួតរដូវកាល(២០១៧-២០១៨)នេះហើយនៅសល់តែ ៥ប្រកួតទៀតប៉ុណ្ណោះ ទោះបីជាក្រុម Man.City ចាញ់ការប្រកួតដែល នៅសល់ទាំងអស់ក៏ Man.Unted តាមមិនទាន់ពិន្ទុក្រុម Man.City ដែរ។ ក្រុម Man.City បានផ្តួលក្រុមមាន់ខ្នាយមាស Tottenham ៣:១ កាលពីថ្ងៃសៅរ៏នៅកីឡាដ្ឋាន Wembely ខណៈក្រុម​និងត្រូវ​ធ្វើពិធីអបអរសាទរការលើកពាននៅកីឡាដ្ឋាន Etihad Stadium សម្រាប់សប្តាហ៏ក្រោយកំលុងពេលជំនួបជាមួយក្រុមភ្ញៀវគឺក្ងានស Swansea City នាថ្ងៃអាទិត្យទី២២ សប្តាហ៏ក្រោយ ។

ក្រុម Man.City បានគ្រងពាន Premier League លើកទី៣ ក្នុងរយៈពេលប្រាំពីររដូវកាលចុងក្រោយ និងជាពានរង្វាន់កំពូលទី៥ ខណពានរង្វានធំបំផុតនេះ ជាលើកទី១ សម្រាប់ក្រុមពួកគេក្រោយការចូលមកដឹកនាំរបស់គ្រូវង្វឹកសញ្ជាតិ អេស្ប៉ាញក្នុងយុទ្ធនាការរដូវកាលទី២ របស់លោក Pep Guadiola ចូលមកដឹកនាំក្រុម និងគិតចាប់តាំងពីការចូលមកកាន់កាប់ភាគហ៊ុនរបស់មហាសេដ្ឋីប្រេង និងផ្នែកអាកាសចរណ៏លោក Sheikh Mansour កាលពីឆ្នាំ២០០៨ ដោយធ្លាប់បានឈ្នះពានរង្វាន់ធំៗចំនួន៧ កន្លងមក មានដូចជាពានរង្វាន់ដ៏ចំណាស់ជាងគេនៅអង់គ្លេស FA Cup, ពានរង្វាន់ League Cups រឺ Carabao Cup(ពីរ) និងពានរង្វាន់បើករដូវកាល FA Community Shield ផងដែរ ។

ជាមួយកំនត់ត្រារកបាន ៩៣គ្រាប់ ក្នុងចំនោម ៣៣ប្រកួតនិងចាញ់ត្រឹមតែពីរប្រកួតប៉ុណ្ណោះ គឺចាញ់ Liverpool និង Man.United តែ ២ដងគត់។ វាជាការលើកពានលើកទី២៤ សម្រាប់អជីពដឹកនាំរបស់អតីតគ្រូបង្វឹក Barcelona និង Bayern Munich បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំរូបនេះ ក៏ធ្លាប់ឈ្នះពានរង្វាន់កំពូលទ្វីបអឺរ៉ុប Champion League ជាមួយក្លឹប Barcelona ពីរដងផងដែរ។

ប្រភព៖ BBC