សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប បានចេញសេចក្ដីថ្លែងការណ៍គាំទ្រចំពោះចំណាត់ការរបស់លោក Oliver អាជ្ញាកណ្ដាលក្នុងការប្រកួតរវាង Real Madrid និង Juventus ដែលផ្ដល់បាល់ពិន័យ១១ម៉ែត្រ។
មិនត្រឹមតែមានការគាំទ្រនោះទេ សហព័ន្ធមួយនេះក៏អាចពិន័យចំពោះការនិយាយស្ដី និងទង្វើរបស់អ្នកចាំទី Buffon ផងដែរ ដែលបានចោទប្រកាន់ដល់ UEFA និងអាជ្ញាកណ្ដាលថាលំអៀងទៅខាង Real Madrid ។ លើសពីនេះទៅទៀតអ្នកគាំទ្ររបស់ Juventus មួយចំនួនក៏មានឈ្មោះជាប់សង្ស័យផងដែរ ចំពោះការបង្ហោះនានានៅលើបណ្ដាញសង្គម ថាចង់ធ្វើបានគ្រួសាររបស់ Oliver ។
រំលឹកឡើងវិញថា ក្រុម Juventus បានបរាជ័យក្រោមថ្វីជើងរបស់ Real Madrid ក្រោយពីអាជ្ញាកណ្ដាលបានផ្ដល់បាល់ពិន័យ១១ម៉ែត្រ នានាទី៩០+ទៅហើយ។ ការផ្ដល់បាល់នេះ ធ្វើឱ្យ Buffon បរាជ័យ និងមានអ្នកគាំទ្រជាច្រើនបានរិះគន់ចំពោះស្ថាប័ន UEFA ថាលំអៀងទៅខាង៕
Via: Sabay
UEFA គាំទ្រ Oliver ចំពោះការកាត់ក្ដីលើ Buffon ថាពិតជាត្រឹមត្រូវណាស់
អត្ថបទទាក់ទង