ខ្សែប្រយុទ្ធជម្រើសជាតិ អេហ្ស៊ីប និង Liverpool, Mohamed Salah បានយកឈ្នះខ្សែប្រយុទ្ធ Pierre-Emerick Aubameyang និង Cristiano Ronaldo ដោយក្លាយជាខ្សែប្រយុទ្ធលឿនជាងគេក្នុងហ្គេម FIFA 18។ Salah រកបាន ៤០គ្រាប់ឲ្យ Liverpool គិតត្រឹមរដូវកាលនេះ និង ពេលនេះហើយការរកគ្រាប់នៅបន្តទៅមុខទៀត។

ខ្សែប្រយុទ្ធរូបនេះបានអបអរគ្រាប់បាល់ទី៤០សម្រាប់ Liverpool រដូវកាលនេះកាលស៊ុតចូល Bournemouth នាថ្ងៃសៅរ៍កន្លងទៅ។ ឥឡូវនេះក្រុមហ៊ុនហ្គេម EA Sports បានដាក់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំរូបនេះនៅ FIFA 18។ Salah មាន 99 pace ដែលលើស Cristiano Ronaldo និង Pierre-Emerick Aubameyang មានត្រឹម 98 pace។

ជាមួយគ្នានោះ ខ្សែប្រយុទ្ធរបស់ Liverpool មានភាគរយឈ្នះពានជាកីឡាករល្អប្រចាំឆ្នាំនៅ Premier League ទៀតផងដោយនាំមុខ ខ្សែបម្រើ Kevin de Bruyne របស់ Manchester City។

Salah មានកំណត់ជាទូទៅនៅលើ FIFA 18 ដូចជា 99 pace (ល្បឿន), 93 លើការស៊ុត, 91 ការបញ្ជូនបាល់, 96 លើការញាក់បាល់, 84 លើកម្លាំង និង 60 ផ្ដោតលើការការពារ។
Via: Sportrefresh