ក្រោយធ្លាក់ចេញពីក្របខ័ណ្ឌ Champions League ក្រោមថ្វីជើងក្រុម As Roma កាលពីថ្ងៃអង្គារ ក្រុម Barcelona បានផ្តោតលើកការប្រកួតនៅក្របខណ្ឌ La liga សប្តាហ៏ទី៣២ ក្នុងជំនួបទទួលក្រុមភ្ញៀវ Valencia។

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយកីឡាករ Luis Suarez រកបានគ្រាប់បាល់នាំមុខមុនអោយក្រុមម្ចាស់ផ្ទះនៅនាទីទី១៥ និងជាគ្រាប់បាល់ទី២៣ នៅរដូវកាលនេះ មុនពេលកីឡាករខ្សែការពារសញ្ជាតិបារាំង Samuel Umtiti បន្ថែមគ្រាប់បាល់ទីពីរនៅនាទីទី៥៥ ដោយការតែតបញ្ចូលទី។ កីឡាករ Parejo ស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីនៅនាទីទី៨៧ បន្ទាប់ពីខ្សែប្រយុទ្ធ Osmane Dembele បានបង្កកំហុសលើកីឡាករក្រុម Valencia។

បច្ចុប្បន្នក្រុម Barcelona កំពុងឈរនៅទីកំពូលតារាង La liga ដោយមានចំណាត់ថ្នាក់ទី១ ជាមួយកំនត់ត្រាមិនដែលចាញ់ ចំនួន ៣៨ប្រកួត និងបានវ៉ាដាច់កំនត់ត្រារបស់ក្រុម Real Sociedad’s ដែលធ្លាប់ធ្វើបាននៅរដូវកាល១៩៧៨ -១៩៧៩ និង ១៩៧៩-១៩៨០។ ជាមួយតម្រូវការត្រឹមតែ ៧ពិន្ទុទៀតប៉ុណ្ណោះ និងត្រូវលើកពាន La Liga រដូវកាល(២០១៧-២០១៨)នេះហើយ។ ក្រុមអ្នកមានបុណ្យកំពុងសំលឹងមើលការលើកពាន២ នៅរដូវកាលនេះ ខណៈដែលសប្តាហ៏ក្រោយ នឹងត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Copa Del Rey ជាមួយក្រុម Sevilla ផងដែរ។