ក្រុមអធិរាជស Real Madrid បានធ្វើដំណើរទៅសួរសុខទុក្ខក្រុម Malaga សម្រាប់ការប្រកួតនៅក្របខណ្ឌ កំពូលអេស្បាញ ដោយគ្មានកីឡាករឆ្នើមដូចជា Cristiano Ronaldo និងកីឡាករ Gareth Bale បន្ទាប់ពីជ័យជម្នះសរុប ៤-៣ លើក្រុម Juventus ក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៏មុន។

ខ្សែបម្រើអេស្បាញ Isco Alarcon បានស៊ុតបាល់ពិន័យ Free-kick ដ៏អស្ចារ្យដើម្បីអោយក្រុម Real Madrid នាំមុខក្លឹបចាស់ ខណៈខ្សែការពារប្រេស៊ីលកីឡាករ Casemiro រកបានគ្រាប់បាល់ទី២ នៅនាទីទី៦៣ ដើម្បីនាំមុខ ក្រុមម្ចាស់ផ្ទះ។

ក្រុម Malaga បានព្យាយាមវាយបកវិញនៅនាទីទី(៩០+៣)ដោយកីឡាករ Diego Rolan បានរកគ្រាប់បាល់បំប៉ោងសំណាញ់សម្រាប់ Malaga បន្ទាប់ពីកីឡាករ Jesus Vallejo បានបង្កកំហុសមិនអាចការពារបាន។

ក្រុមជើងឯក Real Madrid ស្ថិតនៅពីលើក្រុម Valencia ចំនួន ២ពិន្ទុ បន្ទាប់ពីក្រុមបានរងបរាជ័យចាញ់ក្រុម Barcelona និងតាមពីក្រោយ Atletico Madrid ៤ពិន្ទុ បន្ទាប់ពីក្រុមរបស់គ្រូបង្វឹកលោក Diego Simeone បានយកឈ្នះក្រុម Levante 3-0 កាលពីថ្ងៃអាទិត្យ។

វីឌីអូហាយឡាយការប្រកួតរវាង Real Madrid ជាមួយនឹង Malaga៖

វីឌីអូហាយឡាយការប្រកួតរវាង Atletico Madrid ជាមួយនឹង Levante៖

ប្រភព៖ BBC