ក្រុមការពារតំណែងជើងឯក Juventus បន្ទាប់ពីធ្លាក់ចេញពីក្របខណ្ឌ UEFA Champion League បានផ្តោតជាសំខាន់លើការប្រកួតពានរង្វាន់កំពូលអ៊ីតាលី SerieA ដោយបាន បង្កើតគម្លាតនាំមុខ ៦ពិន្ទុនាំមុខកំពូលតារាង បន្ទាប់ពីផ្ដួលក្រុម Sampdoria ៣-០ កាលពីយប់ថ្ងៃអាទិត្យទី១៥ ខែមេសា ឆ្នាំ២០១៨ ខណៈក្រុមលេខ២ Napoli ទទួលលទ្ធផលស្មើ ០-០ នៅកីឡាដ្ឋាន San Siro របស់ក្រុម AC Milan។

ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីល Douglas Costa បន្ទាប់ពីប្តូរចូលលេងក្នុងនាទី៤៣ បានបង្កើតឪកាស(Assist)ចែកបាល់អោយមិត្តរួមក្រុមស៊ុតបញ្ជូលទី ៣គ្រាប់ ដោយគ្រាប់បាល់ទី១ បញ្ជូនពីស្លាបខាងឆ្វេងអោយកីឡាករខ្សែបម្រើ ក្រូអាត Mandzukic ស៊ុតបញ្ជូលទីនៅនាទីទី៤៥ មុនពេលកីឡាករ Howedes(ខ្ចីជើងមកពីក្រុមSchalke)តែតបញ្ជូលទីគ្រាប់បាល់ទី២ នៅនាទីទី៦០ ខណៈដែលខ្សែបម្រើអាឡឺម៉ង់ Khedira ស៊ុតបញ្ជូលទីនៅនាទីទី៧៥បន្ទាប់ពីការបញ្ជូនបាល់ចេញពីស្លាបខាងស្តាំរបស់ Costa ដដែល។

ក្រុម Napoli ដែលបាននាំមុខកំពូលតារាងអស់ពេលជាច្រើនសប្តាហ៏នៅរដូវកាលនេះ កាន់តែបាត់បង់ឪកាសប្រជែងតំណែងជើងឯកជាមួយក្រុម Juventus បន្ទាប់ពីទទួលបានត្រឹម ១ពិន្ទក្នុងជំនួបទៅសួរសុខទុក្ខក្រុមម្ចាស់ផ្ទះ AC Milan ខណៈដែល អ្នកចាំទីឆ្នើមវ័យក្មេងសញ្ជាតិអ៊ីតាលី Gianluigi Donnarumma បានបង្ហាញខ្លួនលើកទី១០០ នៅក្របខណ្ឌ SerieA ក្នុងវ័យត្រឹមតែ ១៩ឆ្នាំ។

សម្រាប់ការប្រកួត១គូទៀត ក្រុម Roma ក៏ទទួលលទ្ធផលស្មើគ្នា ០-០ ជាមួយក្រុមមានមូលដ្ឋានរួមទីក្រុងគឺ Lazio ។

វីឌីអូហាយឡាយការប្រកួតរវាង Juventus នឹង Sampdoria ៖

វីឌីអូហាយឡាយការប្រកួតរវាង Milan នឹង Napoli ៖

វីឌីអូហាយឡាយការប្រកួតរវាង Lazio នឹង Roma ៖