Manchester United បាន​វិល​មក​រក​ទម្រង់​លេង​ល្អ​វិញ​ក្រោយ​យក​ឈ្នះ​ Bournemouth ២-០ ក្រៅ​ដី​ក្នុង​ការ​ប្រកួត​ Premier League សប្ដាហ៍​ទី​៣៤។

កាល​ពី​អាទិត្យ​មុន​ក្រុម​បិសាច​ក្រហម​បាន​ភ្លាត់​ចាញ់​ West Bromwich ១-០ នៅ​ Old Trafford ធ្វើ​ឲ្យ​ Manchester City ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ដោយ​ស្វ័យ​ប្រវត្តិ​។ Smalling និង​ Lukaku គឺជា​តួ​អង្គ​សំខាន់​សម្រាប់​ជ័យ​ជម្នះ​របស់​ United បន្ទាប់​ពី​ស៊ុត​ចូល​ម្នាក់​មួយ​គ្រាប់​នៅ​នាទី​ ២៨​ និង​៧០។

អ្នក​ចាត់​ការ​ Jose Mourinho បាន​ហៅ​ជ័យ​ជម្នះ​នេះ​ថា​គឺ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​របស់​ក្រុម​លោក​សម្រាប់​ការ​ប៉ះ​ជើង​ខ្លាំង​ Tottenham Hotspur ថ្ងៃ​សៅរ៍​នៅ​ Wembley ក្នុង​ពាន​ FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ។

បើ​ឈ្នះ​ Man Utd នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ ហើយ​រង​ចាំ​ការ​ឈ្នះ​រវាង​ Chelsea និង​ Southampton ដែល​ប្រកួត​គ្នា​នៅ​ថ្ងៃ​អាទិត្យ​ លើ​ទី​លាន​ Wembley តែ​មួយ៕



Via :news.sabay