Real Madrid បាន​១​ពិន្ទុ​ពី​ការ​ប្រកួត​ទល់​នឹង ​Athletic Bilbao នៅ​ក្របខ័ណ្ឌ​ La Liga សប្ដាហ៍​ទី​៣៣។

ជំនួប​នៅ​កីឡដ្ឋាន​ Santiago Barnabeu កាល​ពី​យប់​មិញ​ម្ចាស់​ផ្ទះ​បាន​របូត​ឲ្យ​ភ្ញៀវ​ស៊ុត​នាំ​មុខ​១​គ្រាប់​មុន​ដោយ​កីឡាករ​ Inaki Williams តាំងតែ​ពី​នាទី​១៤។ យ៉ាង​ណា​ Real បាន​ប្រឹង​​វាយ​សម្រុក​វិញ​ខ្លាំង​ដែរ​ តែ​មិន​អាច​ផុត​ដៃ​ដ៏​ស្អិត​របស់​​អ្នក​ចាំ​ទី​ Arrizabalaga បាន។

រហូត​ដល់​នាទី​៨៧​ Cristiano Ronaldo បាន​បំបែក​ពង​​មាន់​រក​គ្រាប់​ឲ្យ​ Real Madrid តាម​ស្មើ​បាន​វិញ​ក្រោយ​យក​កែង​ជើង​ស៊ុត​បន្ថែម​ពី​ការ​ស៊ុត​របស់​មិត្ត​រួម​ក្រុម។ នេះ​គឺ​ជា​គ្រាប់​ទី​៤២​ហើយ​របស់​តារា​ឆ្នើម​សញ្ជាតិ​ព័រទុយហ្គាល់​គិត​លើ​គ្រប់​កម្មវិធី​រដូវ​កាល​នេះ៕



Via :news.sabay