Paul Scholes បាន​បន្ទោស ​Paul Pogba ដែល​បង្ហាញ​ការ​ខ្វះខាត​ក្នុង​ការ​គោរព​គ្រូ​បង្វឹក​លោក ​Jose Mourinho និង​មិត្ត​រួម​ក្រុម​ហើយ​លោក​ជឿ​ថា​​មូលហេតុ​នេះ​គឺ​ជា​ភាព​អាច​ទៅ​រួច​ដែល​គាត់​ចេញ​ពី​ Manchester United។

MANCHESTER, ENGLAND – APRIL 15: Paul Pogba of Manchester United looks dejected during the Premier League match between Manchester United and West Bromwich Albion at Old Trafford on April 15, 2018 in Manchester, England. (Photo by Laurence Griffiths/Getty Images)


ក្នុង​ការ​ប្រកួត​មួយ​ចំនួន​អតីត​ខ្សែ​បម្រើ​ឆ្នើម​របស់​បិសាច​ក្រហម​រូប​នេះ ​តែង​តែង​បង្ហាញ​ការ​មិន​សូវ​គោរព​គ្រូ​បង្វឹក​ពិសេស​មិត្ត​រួម​ក្រុម​តែ​ម្ដង។

“ ខ្ញុំ​គិត​ថា​គាត់​ស្រឡាញ់​បាល់​ទាត់​ គាត់​អាច​នឹង​ចេញ​ពី​ទី​នោះ​បើ​គាត់​ចង់​។ ក្នុង​បទពិសោធន៍​របស់​ខ្ញុំ​ចំពោះ​គាត់​ គាត់​ជា​កីឡាករ​អស្ចារ្យ​ម្នាក់​​គាត់​ជា​កីឡាករ​វ័យ​ក្មេង​ដែល​ចង់​រៀន​អ្វី​ដែល​ថ្មី​​តែ​គាត់​មិន​ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ហើយ​ក៏​ចេញ​ទៅ​Juventus ហើយ​ក៏​លេង​ដល់​កម្រិត​កំពូល​របស់​គាត់”។

LONDON, ENGLAND – JANUARY 31: Paul Pogba of Manchester United talks with Jose Mourinho, Manager of Manchester United on the sidelines during the Premier League match between Tottenham Hotspur and Manchester United at Wembley Stadium on January 31, 2018 in London, England. (Photo by Chris Brunskill Ltd/Getty Images)


“គាត់​មក​ទី​នេះ​វិញ​​ប្រសិន​បើ​គាត់​មិន​សូវ​ត្រូវ​ជាមួយ​គ្រូ​បង្វឹក​ ខ្ញុំ​ក៏​មិន​ដឹង​ដែរ​​ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​ឃើញ​មួយ​រយៈ​កាល​ចុង​ក្រោយ​នេះ​គឺ​ទំនាក់ទំនង​គាត់​ហាក់​មិន​សូវ​ល្អ។ ខ្ញុំ​គិត​ថា​គាត់​ប្រហែល​ជា​មិន​សូវ​គោរព​គ្រូ​បង្វឹក​របស់​គាត់​មើល​តែ​គាត់​លេង​ទៅ​ដឹង​ហើយ”។

BOURNEMOUTH, ENGLAND – APRIL 18: Paul Pogba of Manchester United warms up prior to the Premier League match between AFC Bournemouth and Manchester United at Vitality Stadium on April 18, 2018 in Bournemouth, England. (Photo by Catherine Ivill/Getty Images)


“ ខ្ញុំ​មន​ដឹង​ដែរ​ ខ្ញុំ​មិន​និយាយ​អ្វី​ច្រើន​ពី​នេះ​ទេ​ប៉ុន្តែ​បើ​និយាយ​ពី​ក្រៅ​រឿង​របស់​ក្លឹប​​ខ្ញុំ​ឃើញ​ថា​ទំនាក់ទំនង​របស់​គាត់​ជាមួយ​គ្រូ​បង្វឹក​មិន​សូវ​ល្អ​ទេ។ គាត់​លេង​មិន​ខ្វល់​ពី​ការ​ចាញ់​របស់​ក្រុម​ហើយ​ក៏​មិន​ខ្វល់​ពី​សំដី​របស់​គ្រូ​និង​មិត្ត​រួម​ក្រុម”៕
Via :anachakkeila