ទម្រង់​លេង​របស់​ក្លឹប Real Madrid នៅ​កីឡដ្ឋាន Estadio Santiago Bernabeu ក្នុង​រដូវ​កាល​នេះ គឺ​អាក្រក់​បំផុត គិត​ចាប់​ពី​រដូវកាល ២០០០/០១ មក។

ក្នុង​ចំណោម​ក្លឹប​ភ្ញៀវ​ចំនួន ២៦ ដែល​បាន​មក​ប្រកួត​ជាមួយ Real Madrid ក្នុង​រដូវ​កាល​នេះ មាន ១២ ដែល​លេង​ឈ្នះ ឬ​យ៉ាង​ហោច​ណាស់​លេង​បាន​ស្មើ​ជាមួយ​ក្លឹប​យក្ស​អេស្ប៉ាញ។

ការណ៍​នេះ ធ្វើ​ឲ្យ​ Real Madrid មាន​កំណត់​ត្រា​លេង​មិន​សូវ​ល្អ​ក្នុង​ដី​ខ្លួន​ឯង។ ក្នុង​ ២៦ ប្រកួត​ដែល​លេង​នៅ Santiago Bernabeu ក្លឹប​បាន​យក​ឈ្នះ​ ១៤ លើក ស្មើ ៧ ដង ​ចាញ់​ ៥​ដង ស៊ុត​ចូល ៦៤គ្រាប់ ប៉ុន្តែ​ធ្លាយ​វិញ​ ៣២គ្រាប់។

បើ​ធៀប​នឹង​ចំនួន​ប្រកួត​ដូច​គ្នា ស្ថិតិ​ Real Madrid ខាង​លើ ជា​តួ​លេខ​ដ៏​ទាប​ដែល​ក្លឹបមិន​ធ្លាប់​មាន​ពី​មុន​មក​គិតចាប់តាំង​ពី​រដូវ​កាល ២០០០/០១មក។

លើក​ចុង​ក្រោយ​ដែល​ ក្លឹប​ Real Madrid ពើប​ប្រទះ​នឹង​កំណត់​ត្រា​​ប្រកួត​ក្នុង​ដី​អាក្រក់​ប្រហាក់ប្រហែល​នេះ គឺ រដូវ​កាល​១៩៩៩/២០០០។ កាល​នោះ ក្លឹប​បាន​ចាញ់ Real Zaragoza ៥-១, Athletic Bilbao ៣-១, Bayern Munich ៤-២ និង​ការ​ចាញ់​ព្រម​ទាំង​ស្មើ​ជាមួយ​ក្លឹប​គូ​ប្រជែង​ជា​ច្រើន​ទៀត។

ការ​បាត់​បង់​ពីរ​ពិន្ទុ​ដោយ​ការ​ស្មើ​ជាមួយ Athletic Bilbao កាល​ពី​យប់​មិញ ធ្វើ​ឲ្យ​ក្លឹប​ជ្រុះ​ពិន្ទុ​សរុប ១៧ ហើយ​ក្នុង​ប្រកួត​ក្នុង​ផ្ទះ នា​រដូវ​កាល​ ២០១៧/១៨ នេះ។

Real Madrid កំពុង​ឈរ​លេខ ៣ ក្នុង​លីគ​កំពូល​អេស្ប៉ាញ មាន ៦៨ពិន្ទុ៕
Via :news.sabay