Atletico Madrid បានបរាជ័យចាស់ដៃក្រោមថ្វីជើង Real Sociedad ដោយលទ្ធផល ៣ទល់នឹង០ ក្នុងការប្រកួត La Liga សប្ដាហ៍ទី៣៣។
ជ័យជម្នះរបស់ក្រុមលោក Imanol Alguacil ស៊ុតបញ្ចូលទីដោយកីឡាករ Da Silva នាទី២៧, Juanmi នាទី៨០ និង៩០+២។ នេះគឺជាបរាជ័យធ្ងន់ធ្ងរបំផុតរបស់ Atletico នៅក្របខ័ណ្ឌកំពូលអេស្ប៉ាញរដូវកាលនេះ។
ក្រៅពីនោះលទ្ធផលយប់មិញធ្វើឲ្យ Barcelona ត្រូវការឈ្នះតែ១ប្រកួតទៀតប៉ុណ្ណោះដើម្បីលើកពាន La Liga ដោយត្រូវប្រឈមមុខនឹង Deportivo នៅសប្ដាហ៍ក្រោយ។ មានន័យថាបើក្រុមយក្សមកពីកាតាឡាន់អាចបាន៣ពិន្ទុមែនពួកគេនឹងក្លាយជាជើងឯកមុនជំនួប El Clasico ទល់ Real Madrid នៅខែក្រោយ៕