David De Gea អ្នកចាំទីរបស់ក្រុម Manchester United បានរក្សាកំនត់ត្រាមិនអោយគ្រាប់បាល់ចូលទី បានច្រើនជាងរដូវកាលមុននៅទឹកដី Old Trafford។ កីឡាករក្រុមជម្រើសជាតិអេស្ប៉ាញរូបនេះត្រូវបានគេទទួលស្គាល់យ៉ាងទូលំទូលាយថាជាអ្នកចាំទីដ៏ល្អបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ននោះបានរក្សានូវចំនួនដងនៃការមិនអោយគូប្រកួតស៊ុតបញ្ជូលទីបាន ២១ប្រកួត នៅក្នុងការបង្ហាញខ្លួន សរុប៤១ ប្រកួតនៅរដូវកាល(២០១៧-២០១៨)នេះ។

រដូវកាលចាស់កន្លងទៅ(២០១៥-២០១៦) អតីតកីឡាកក្រុម At.Madrid រូបនេះ បានរក្សាកំនត់ត្រាមិនអោយគូប្រកួតស៊ុតបញ្ជូលទីបាន ចំនួន ២០ដង ប៉ុន្តែពេលនេះ De Gea បានវ៉ាដាច់កំនត់ត្រាពីមុនគឺធ្វើបានរហូត ២១ដង បន្ទាប់ពីជួយសង្គ្រោះគ្រាប់បាល់ប៉េណាំងទីក្នុងជំនួបជ័យជំនះ ២:0 លើកក្រុម Bournemouth កាលពីថ្ងៃព្រហស្បត្ត៏។ បច្ចុប្បន្នក្រុម Man.United កំពុងមានជំនឿ និង ធ្វើការចរចារដើម្បីត្រៀមរៀបចំផ្តល់កិច្ចសន្យាបន្តថ្មីដល់រូបគេ ខណៈដែលកិច្ចសន្យាចាស់របស់ខ្លួននិងអស់សុពលភាពនៅរយៈពេល ២ឆ្នាំខាងមុខទៀត។