យោងតាម Sport Bild បានអោយដឹងថាៈ ខ្សែប្រយុទ្ធ Robert Lewandowski បានប្រាប់មិត្តរួមក្រុម ដែលមិនត្រូវបានបញ្ចេញឈ្មោះ ដែលកំពុងលេងអោយក្រុម Bayern Munich ថា ខ្លួនចង់ចាកចេញនៅរដូវក្តៅខាងមុខនេះ ដើម្បីចុះហត្ថលេខាចូលរួមជាមួយក្រុមអធិរាជស Real Madrid ដែលជាគោលដៅបន្ទាប់ របស់កីឡាករខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរូបនេះបានកំណត់ទុក ប៉ុន្តែអនាគតយ៉ាងណានោះនៅមិនទាន់ប្រាកដនៅឡើយទេ។

បើទោះបីជាក្លឹប Bayern Munich មិនចង់លក់អតីតខ្សែប្រយុទ្ធ Dortmund រូបនេះក៏ដោយក៏ Lewandowski ចង់ដាក់សម្ពាធលើក្លឹបដូច្នេះ សាម៉ីខ្លួនអាចនឹងបើកការចារជាមួយប្រធានក្លឹប Real Madrid គឺលោក Florentino Perez។ បន្ទាប់ពីបានប្រាប់មិត្តរួមក្រុមរបស់គាត់នៅព័ត៌មាននេះហើយ Lewandowski កំពុងតែរង់ចាំការផ្តល់ពត៌មានពីភ្នាក់ងារថ្មីរបស់គាត់គឺលោក Pini Zahavi ។

Lewandowski បានផ្ទេរពីក្រុម Dormund មក Bayern Munich កាលពីឆ្នាំ២០១៤ និងបានជួយក្រុមលើកពាន កំពូលអាឡឺម៉ង់ Bundesliga ៤ឆ្នាំចុងក្រោយជាប់គ្នាផងដែរ។