ការប្រកួតបាល់ទាត់ពានរង្វាន់ Turkish Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមដ៏ធំល្បី និងល្បីល្បាញទាំងពីររបស់តួគីដែលមានមូលដ្ឋាននៅទីក្រុងរាជធានី Istanbul គឺក្រុមម្ចាស់ផ្ទះ Fenebache បើកទ្វារស្វាគមន៏ក្រុមភ្ញៀ Besiktas ត្រូវបានផ្អាក និងលើកពេលវិញកាលថ្ងៃព្រហស្បតិ៍ ទី១៩ មេសា បន្ទាប់ពីគ្រូបង្វឹក Besiktas លោក Senul Gunes ត្រូវប្រិយមិត្តអ្នកគាំទ្រ Fenerbache គប់នឹងវត្តុរឹងចេញពីកន្លែងទស្សនាចំក្បាលធ្វើអោយដួលលើក្បែរទីលាន ប្រកួតនៅនាទីទី៥៨ កំលុងម៉ោងពេលប្រកួត។ ជំនួយការរបស់់គ្រូបង្វឹករូបនេះគឺលោក Erdinc Gultekin ក៏ត្រូវបានជម្លៀសចេញពីទីលានប្រកួតក្រោយរងរបួសស្រដៀងនឹងគ្រូបង្វឹកហើយត្រូវបញ្ជូនទៅកាន់។

សកម្មភាពប្រកួតរវាងក្រុមទាំងពីរបានឡើងកំដៅ និងស្ថិតក្នុងភាពតានតឹង និងកើតមានចលាចលរវាងប្រិយមិត្តគាំទ្រក្រុមម្ខាងៗ ខណៈដែល Besiktas បានបាត់បង់សមាជិកលេងមកនៅត្រឹម ១០នាក់ ក្រោយពីអតីតខ្សែការពារ Real Madrid កីឡាករ Pepe ត្រូវបានអាជ្ញាកណ្តាលផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។


ដោយមិនអាចគ្រប់គ្រងស្ថានការណ៏បានសហព័ន្ធកីឡាបាល់ទាត់បានសម្រេចអោយកីឡាករ Besiktas និង Fenerbache ព្រមទាំង អាជ្ញាកណ្ដាល និងជំនួយការអាជ្ញាកណ្តាលបង្ខំចិត្ត ចាកចេញពីទីលានធ្វើឲ្យលុបចោលការប្រកួត៕ យ៉ាងហោចណាស់ប្រិយមិត្តគាំទ្រក្រុម Fenerbache ១៥នាក់ត្រូវបានប៉ូលីសឃាត់ខ្លួន។