មិញ​នេះ អ្នក​ចាត់​ការ​ក្លឹប Manchester City លោក Pep Guardiola បាន​គូស​បញ្ជាក់​ថា​ខ្សែ​ប្រយុទ្ធ Sergio Aguero នឹង​មិន​អាចត្រលប់​ជួយ​ Manchester City វិញ​ទេ រដូវ​កាល​នេះ ដោយ​សារ​បញ្ហា​របួស​ជង្គង់។

ក្នុង​សន្និសីទ​សារព័ត៌មាន លោក Pep បាន​និយាយ​ថា៖​ ” Aguero ​នឹង​អវត្តមាន​ ៤ ទៅ ៥​សប្ដាហ៍។ ឥឡូវ​គេ​កំពុង​សម្រាក​ព្យាបាល​របួស​នៅ Barcelona”។

ទោះ​ជា​យ៉ាង​ណា អ្នក​ចាត់​ការ​អេស្ប៉ាញ បាន​គូស​បញ្ជាក់​ថា ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​នឹង​ខំ​គ្រប់​យ៉ាង​ ក្នុង​ការ​ព្យាបាល​របួស​ឲ្យ​ជា ដើម្បី​បាន​ចូល​លេង​ World Cup។

សូម​បញ្ជាក់​ផង​ដែរ​ថា Aguero បាន​រង​របួស​ជង្គង់​ ហើយ​អវត្តមាន​តាំង​ពី​ខែ​មីនា​មក។ កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ កីឡាករ​ទើប​ធ្វើ​ការ​វះ​កាត់​របួស​របស់​ខ្លួន។ ការណ៍​ដូច្នេះ​ធ្វើ​ឲ្យ​មន្ទិល​ជា​ច្រើន​លើក​ឡើង​ថា ខ្សែ​ប្រយុទ្ធ​អាច​នឹង​មិន​បាន​លេង​ World Cup លើក​នេះ។

Aguero រក​បាន ២១ គ្រាប់​ក្នុង​លីគ​កំពូល​អង់គ្លេស​រដូវ​កាល​នេះ៕
Via :news.sabay