Cristiano Ronaldo មិន​ត្រឹម​តែ​ជា​កីឡាករ​ដែល​ប្រើ​សម្រាប់​លេង​នៅ​លើ​ទីលាន​ប៉ុណ្ណោះ​ទេ​​ ប៉ុន្តែ​គាត់​ក៏​ត្រូវ​បាន​លោក ​Sir Alex ប្រើប្រាស់​ជា​ភ្នាក់​ងារ​អន្ទង​ឲ្យ​ខ្សែ​ការពារ​ប្រេស៊ីល​​២​រូប​នេះ​មក​លេង​នៅ ​Manchester United ផង​ដែរ។

និយាយ​ក្នុង​បទ​សម្ភាសន៍​មួយ​របស់​កាសែត​ ESPN, Rafael បាន​ទម្លាយ​ពី​របៀប​ដែល​ Ronaldo និយាយ​ទៅ​កាន់​គាត់​និង​ប្អូន​ប្រុស​គាត់​តាម​ទូរស័ព្ទ​មុន​ពេល​យល់​ព្រម​ចុះ​កុង​ត្រា​មក​ចូល​រួម​ជាមួយ​ United កាល​ពី​ឆ្នាំ​២០០៧។ កីឡាករ​កូន​ភ្លោះ​ទាំង​ពីរ​រូប​នេះ​ដើម​ឡើយ​ Arsenal ជា​អ្នក​ចង់​បាន​ហើយ​ស្ទើរ​តែ​បាន​ចុះ​កុង​ត្រា​ទៅ​ហើយ​ប៉ុន្តែ​ Rafael បាន​ទម្លាយ​ពី​របៀប​គាត់​សន្ទនា​ជាមួយ ​Ronaldo រហូត​បាន​លេង​នៅ​ Man Utd។

MANCHESTER, UNITED KINGDOM – AUGUST 06: Rafael Da Silva (L) sits on the bench beside his twin brother and team mate Fabio Da Silva of Manchester United prior to the Pre Season Friendly match between Manchester United and Juventus at Old Trafford on August 6, 2008 in Manchester, England. (Photo by Phil Cole/Getty Images)


ខ្សែ​ការពារ​ Lyon រូប​នេះ​និយាយ​ថា៖” Ronaldo បាន​ខល​មក​ពួក​យើង​ហើយ​ស្នើ​សុំ​ឲ្យ​យើង​មក​លេង​នៅ ​Man Utd ។​គាត់​ដឹង​ថា ​Arsenal ចង់​បាន​ពួក​យើង​ប៉ុន្តែ​យើង​បាន​យល់​ព្រម​ជាមួយ ​United ហើយ​ប៉ាម៉ាក់​របស់​ខ្ញុំ​បាន​និយាយ​ថា​វា​សំខាន់​ណាស់​”។

“​Nani ក៏​នៅ​ទីនោះ​ហើយ ​Anderson ខ្សែ​បម្រើ​ប្រេស៊ីល​ក៏​នៅ​ទី​នោះ​។ កីឡាករ​ទាំង​នោះ​ជួយ​ខ្ញុំ​​ ប្អូន​ប្រុស​របស់​ខ្ញុំ​និង​កីឡាករ​ប្រេស៊ីល​ម្នាក់​ទៀត​ Rodrigo Possebon បាន​ជួយ​ខ្ញុំ​ច្រើន​ណាស់​​ព្រោះ​យើង​មិន​ចេះ​និយាយ​អង់គ្លេស”។

MANCHESTER, ENGLAND – MAY 12: Manager Sir Alex Ferguson and Rafael da Silva of Manchester United celebrate with the Premier League trophy after the Barclays Premier League match between Manchester United and Swansea City at Old Trafford on May 12, 2013 in Manchester, England. (Photo by Matthew Peters/Man Utd via Getty Images)


“Sir Alex និយាយ​រឿង​ល្អៗ​ពី​ខ្ញុំ​។ ខ្ញុំ​នឹង​មិន​ភ្លេច​រឿង​នៅ​ថ្ងៃ​នោះ​ទេ ។​ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្ញុំ​អាច​លេង​ឲ្យ​ Man Utd បន្ទាប់​ពី​ពេល​នោះ។ Darren Fletcher បាន​ដើរ​មក​រក​ខ្ញុំ​។ ខ្ញុំ​ស្រឡាញ់​ Fletcher គាត់​ពិត​ជា​មាន​ប្រយោជន៍​ដល់​ខ្ញុំ​។មិន​អាក្រក់​ណាស់​ណា​ទេ​សម្រាប់​ការ​ប្រកួត​ដំបូង”។

“ គាត់​តែង​តែ​ព្យាយាម​ជួយ​ខ្ញុំ​ ពេល​ដែល​ខ្ញុំ​រៀន​អង់គ្លេស​​ហើយ​មួយ​ប្រកួត​នោះ​គាត់​និយាយ​ថា​លេង​មិន​ទាន់​ល្អ​ទេ។Sir Alex បាន​ប្រាប់​ឲ្យ​ប្ដូរ​ខ្ញុំ​ចេញ​ហើយ​ខ្ញុំ​ឆ្លើយ​តប​ទៅ​គាត់​ទាំង​ញញឹម​ជាមួយ​នឹង​ការ​លើក​មេដាយ​ជា​សញ្ញា​ពី​ព្រោះ​ជនជាតិ​ប្រេស៊ីល​តែង​ធ្វើ​អញ្ចឹង”។

“​ពេល​នោះ​ខ្ញុំ​បាន​គិត​ថា​ធ្វើ​បែប​នេះ​បង្ហាញ​ការ​គោរព​ប៉ុន្តែ​ Fletcher បាន​និយាយ​មក​ខ្ញុំ​ថា​ អ្នក​កុំ​ធ្វើ​អញ្ចឹង​ទៀត”៕
Via :anachakkeila