Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ Roma នៅយប់ថ្ងៃអង្គារក្នុងការប្រកួត UEFA Champions league វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជើងទីមួយ។


សម្រាប់ជើងទីពីរនៅទឹកដីអ៊ីតាលីវិញ ក្រុមហង្សក្រហម មានសំបុត្រ៥០០០កៅអីសម្រាប់អ្នកគាំទ្ររបស់ខ្លួនទៅទស្សនាក្រៅទឹកដី ប៉ុន្តែសំបុត្រនីមួយៗហាក់ថ្លៃខ្លាំងបើធៀបនឹងប្រកួតមុនៗ។

អ្នកគាំទ្រ Liverpool ម្នាក់នឹងត្រូវចំណាយ៧៣ផោនដើម្បីទស្សនាក្រុមរបស់ខ្លួនលេងនៅកីឡដ្ឋាន Stadio Olimpico ស្របពេលដែលអ្នកគាំទ្រ Roma ចំណាយត្រឹម ៤៨ផោនប៉ុណ្ណោះសម្រាប់ជើងទីមួយនៅ Anfield។

បើក្រឡេកទៅមើលប្រកួតមុនៗវិញ ក្រុមមានមូលដ្ឋាននៅទីក្រុងរ៉ូមលក់ឲ្យអ្នកគាំទ្រ Chelsea តែ ៤៤.៥០ផោនកាលពីប្រកួតវគ្គជម្រុះក្នុងពូល Champions league ដើមរដូវកាល។ Liverpool បានស្នើដល់ UEFA ដើម្បីអន្តរាគមន៍ចំពោះការដំឡើងថ្លៃសំបុត្រនេះ ខណ:ការសម្រេចយ៉ាងណានៅមិនទាន់ដឹងនៅឡើយ៕

Via :news.sabay